ចិន៖ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ តារាសម្ដែងស្រី Angelababy បានចែករំលែកពីពេលវេលាដ៏កក់ក្តៅមួយចំនួន ក្នុងការរៀបចំខួបកំណើតគម្រប់ ៣៥ ឆ្នាំ ជាមួយនឹងឪពុកម្តាយ និងកូនប្រុស នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបានលើកឡើងពី បំណងប្រាថ្នារបស់នាង ដែលចង់ចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីក្តីស្រលាញ់ និងភាពរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីខួបកំណើត Angelababy ក៏បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណែត សរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាស្រីរូបនេះ ក៏បានចែករំលែករូបភាពយ៉ាងច្បាស់លាស់របស់កូនប្រុស ជាសាធារណៈជាលើកដំបូង ខណៈដែលកន្លងមក ទាំង Angelababy និងអតីតស្វាមី លោក Huang Xiaoming បានលាក់មុខកូនៗរបស់ពួកគេ។
យ៉ាងណាមិញ បើទោះបីជា លើកនេះ Angelababy មិនបានបញ្ចេញរូបរាងកូនប្រុសរបស់នាងទាំងស្រុងក៏ដោយ ប៉ុន្តែនាងបានបញ្ចេញមុខមាត់ដ៏ភ្លឺស្វាង ដែលស្រដៀងទៅនឹងម្តាយ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖