បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានចុចឈ្មោះកីឡាករឆ្នើមជំនាន់ក្រោយ ៤ នាក់ ថាជាកីឡាករអាចមានសមត្ថភាពឈ្នះពាន Ballon d'Or នាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បច្ចុប្បន្នេះនេះកំពុងមានកីឡាករក្មេងៗ ដែលមានសមត្ថភាពលេចធ្លោរជាច្រើននៅក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Messi បានចុចឈ្មោះយកកីឡាករត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ដែលគាត់គិតថា អាចឈ្នះពាន Ballon d'Or នាពេលអនាគតបាន ហើយក្នុងនោះសូម្បីតែ Jude Bellingham ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើងរបស់ Real Madrid ក៏គ្មានឈ្មោះដែរ។
យ៉ាងណាមិញ ក្នុងចំណោមកីឡាករទាំង ៤ រូប ដែលខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យបានជ្រើសរើស ក្នុងនោះមានដូចជា Erling Haaland, Kylian Mbappe, Vinicius Jr. និង Lamine Yamal៕
ប្រភព៖ Sportbible