ចប់ហើយ! មុនប៉ះ At Madrid និង Man City ស្រាប់តែលោក Acelotti ចេញមកប្រកាសអាសន្ន ក្រោយ R.Madrid ជួបស្ថានភាពអាក្រក់បែបនេះផ្ទួនៗ

//s9.kh1.co/62/6260c1879391d9ff991d29d03424159b720fd17d.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២៥ ៤ល្ងាច · ៤ ម៉ោងមុន

មុនប៉ះ At Madrid និង Man City ស្រាប់តែលោក Acelotti ចេញមកប្រកាសអាសន្ន ក្រោយ R.Madrid ជួបស្ថានភាពអាក្រក់បែបនេះផ្ទួនៗ

បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានចេញមកប្រកាសអាសន្នអំពីក្រុមរបស់ខ្លួន មុនត្រូវជួបគ្នាជាមួយក្រុមខ្លាំង Atletico Madrid និង Manchester City បន្ទាប់ពីកីឡាករសំខាន់ៗរបស់ខ្លួនបានរងរបួសជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti 
លោក Carlo Ancelotti 

ជាការពិតណាស់ រំលងតែការប្រកួតជាមួយក្រុម Leganes នៅក្នុងពាន Copa del Rey នៅយប់ថ្ងៃទី ៥ ខែ កុម្ភៈ នេះ ក្រុម Real Madrid នឹងត្រូវធ្វើការងារធ្ងន់ ដោយពួកគេត្រូវជួបជាមួយ At Madrid ក្នុងពាន La Liga នៅថ្ងៃទី ៩ ខែ កុម្ភៈ និង Man City ក្នុងពានរង្វាន់ Champions League នៅថ្ងៃទី ១២ ខែ កុម្ភៈ។

យ៉ាងណាមិញ មុនជំនួបដ៏ធំទាំង ២ ប្រកួតនេះមកដល់ ក្រុមរបស់លោក Ancelotti ហាក់ជួបបញ្ហាកីឡាកររបួសច្រើនមែនទែន ជាពិសេសគឺតំបន់ការពារ ដោយតាំងពីដើមរដូវកាល Dani Carvajal បានរបួសដាច់សរសៃជង្គង់ ACL ហើយក្រោយមកគឺ Eder Militao និងចុងក្រោយនេះ គឺ Antonio Rudiger ហើយចំណែក David Alaba ដែលទើបជាពីរបួស ក៏មានបញ្ហរបួសថ្មីមួយទៀត ដែលតម្រូវឱ្យសម្រាកយ៉ាងហោចណាស់ ២ ទៅ ៣ សប្តាហ៍។

David Alaba និង Antonio Rudiger
David Alaba និង Antonio Rudiger

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លិបលោក Florentino Perez ហាក់មិនបានគិតគូរឿងនាំចូលកីឡាករថ្មីនៅទីផ្សារដោះដូររដូវរងារនេះ ដើម្បីមកពង្រឹងក្រុមទាល់តែសោះ ដូច្នេះហើយទើបសម្ពាធមួយនេះបានធ្លាក់ទៅលើលោក Ancelotti ដែលជាអ្នកចាត់ការក្រុមយ៉ាងខ្លាំង។

ទាក់ទងនឹងរឿងខាងលើ លោកបុរសសញ្ជាតិ អ៊ីតាលី វ័យ ៦៥ ឆ្នាំបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ពួកយើងគឺកំពុងស្ថិតនៅក្នុងគ្រាអាសន្ន។ របួសរបស់ Rudiger និង Alaba មិនត្រូវបានគេគិតគូទាល់តែសោះ។ នេះគឺជាស្ថានភាព ដែលកំពុងស្ថិតក្នុងគ្រោះអាសន្នណាស់។ ពួកគេនឹងត្រឡប់មកវិញក្នុងរយៈពេល ២០ ថ្ងៃទៀត ហើយនេះវាមិនមែនជាព័ត៌មានល្អនោះទេ៕

លោក Carlo Ancelotti
លោក Carlo Ancelotti 
លោក Carlo Ancelotti 

ប្រភព GOAL

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T