កម្សាន្ត៖ នៅក្នុងអំឡុងពេលវិស្សមកាលកន្លងមក តារាសម្ដែងស្រី Angelababy និង អតីតស្វាមី លោក Huang Xiaoming បាននាំកូនប្រុសរបស់ពួកគេទៅ Disneyland ជាលើកដំបូង ចាប់តាំងពីការប្រកាសលែងលះរបស់ពួកគេ នៅឆ្នាំ ២០២២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបថតជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើ Weibo បានបង្ហាញឲ្យឃើញថា តារាស្រី Angelababy បានឱបតុក្កតាខ្លាឃ្មុំ Teddy ដ៏ធំមួយ ដើរក្បែរអតីតស្វាមី ខណៈដែលកូនប្រុសរបស់ពួកគេ កំពុងជក់ចិត្តនឹងការលេងហ្គេម។ មានពេលខ្លះ ពេលបានឃើញអតីតប្រពន្ធដើរពីក្រោយ លោក Huang Xiaoming ក៏បានឈប់រង់ចាំនាង។
យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលអតីតប្ដីប្រពន្ធពួកគេ បានចេញមកជាមួយគ្នា ជាសាធារណៈ ចាប់តាំងពីពួកគេបែកគ្នា។ ខណៈដែលមាន ប្រភពខ្លះបាននិយាយថា បើទោះបីជាលែងលះគ្នាក៏ដោយ តែ Angelababy និង អតីតស្វាមី នៅតែរក្សាទំនាក់ទំនងល្អ សម្រាប់កូនៗរបស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖