តារារ៉េប KPOP ម្នាក់មកពីក្រុមមួយនេះ ជាប់ពន្ធ»-នា»-គារ១ឆ្នាំកន្លះ ពីបទថ»-តវីដេអូមិត្តស្រី ដោយគ្មានការអនុញ្ញាត

//s9.kh1.co/74/74e34c64b91ad64e34da047ae3ea8c114e4dc323.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២៤ ៨ព្រឹក · ១៥ ថ្ងៃមុន

អ្នកចម្រៀងរ៉េប ឈ្មោះ Choi ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ

កូរ៉េខាងត្បូង៖ នាមុននេះបន្តិច ខាងសារព័ត៌មាន NAVER របស់កូរ៉េខាងត្បូងបានចុះផ្សាយថា តារាប្រុសដែលជាអ្នកចម្រៀងរ៉េប ឈ្មោះ Choi ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ ពីបទថតវីដេអូស្រើបស្រាលរបស់មិត្តស្រី អំឡុងពេលរួមភេទជាមួយគ្នា ខណៈខាងស្រីត្រូវគេចងភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម តុលាការក្រុងសេអ៊ូលនាភាគខាងត្បូង បានប្រកាសឲ្យដឹងថា តារាប្រុសមកពីក្រុមមួយមានសមាជិក៥នាក់ ដែលចេញច្រៀងនាឆ្នាំ២០១៧ ម្នាក់នេះដែលមានអាយុ២៨ឆ្នាំ ដោយគេមិនបញ្ចេញមុខនេះ បានធ្វើសកម្មភាពថតវីដេអូមិត្តស្រីបែបគ្មានការព្រមព្រៀងពីនាង ហើយទន្ទឹមពីត្រូវជាប់ពន្ធនាគារនេះដែរ គេក៏ត្រូវទទួលការអប់រំលើកម្មវិធីរំលោភបំពានផ្លូវភេទ និងត្រូវហាមឃាត់មិនឲ្យធ្វើការលើវិស័យពាក់ព័ន្ធនឹងកុមារ និងយុវវ័យ ឬជនពិការចំនួន៣ឆ្នាំផងដែរ។

លោក Choi បានថតវីដេអូផ្នែកមួយនៃរាងកាយមិត្តស្រីដែលគេបានទាក់ទងចំនួនដល់ទៅ១៨ដង ចាប់ពីអំឡុងខែកក្កដាឆ្នាំ២០២២ ដល់ខែឧសភាឆ្នាំមុន ដោយបានលួចថតនាងពុំមានការព្រមព្រៀង ហើយគេក៏ត្រូវចោទថាបានថតខោអាវក្នុងរបស់នារីម្នាក់ដែលគេបានចួបនៅក្លឹបកម្សាន្ត ចំនួន៤ដងដែលសរុបមក ជនរងគ្រោះមានចំនួន៣នាក់៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភពnaver

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T