ចូលរួមសោកស្តាយ តួសម្តែងឯកប្រុស ប៉ុស្ត៍លេខ​ ៧ លោក Om Akkaphan ទទួលម.រ.ណ.ភា.ព ក្នុងវ័យ ៣៩ ឆ្នាំ ដោយជំងឺមហារីក

//s9.kh1.co/68/683b9b9ac2a55dd7167552b308e1d928375a3d62.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២៤ ១១ព្រឹក · ១២ ម៉ោងមុន

ចូលរួមសោកស្តាយ តួសម្តែងឯកប្រុស ប៉ុស្ត៍លេខ​ ៧ លោក Om Akkaphan ទទួលមរណភាព ក្នុងវ័យ ៣៩ ឆ្នាំ ដោយជំងឺមហារីក

ចូលរួមសោកស្ដាយផងចំពោះរង្វង់សិល្បៈថៃដែលបានបាត់បង់តារាសម្ដែងប្រុសដ៏មានថ្វីដៃប្រចាំ Ch7 គឺលោក Om Akkaphan ក្នុងវ័យ ៣៩ ឆ្នាំ ដោយជំងឺមហារីកបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបញ្ជាក់​រូបលោក បានពិនិត្យរកឃើញជំងឺមហារីកបេះដូងនៅឆ្នាំ ២០២២ ហើយបានទទួលការព្យាបាលនិងវះកាត់នៅឆ្នាំ ២០២៣ តែជាអកុសល ទោះបីក៏រូបលោក បានទទួលការព្យាបាល នៅតែមិនចៀសផុត នឹងជំងឺកាចសាហាវមួយនេះ។

ក្រៅពីការចាកចេញនេះ តារាសម្តែងរូបនេះ ក៏បានបន្សល់ទុកនូវស្នាដៃនៃការសម្ដែងរឿងភាគមួយចំនួនដូចជា វីរៈបុរសឥន្រ្ទីក្រហម អាថ័នត្រៃភព របាំលោហិត មរតកបង្កប់ស្នេហ៍ កាពីទែនកំពូលស្នេហ៍ ចំណងស្នេហ៍ទ្វេភព ស្រមោលបុណ្យ ខ្លាបញ្ជាមេឃ...។

ប្រភព៖ Thailand star - Cambodia Fanclub

Om Akkaphan 
Om Akkaphan 
Om Akkaphan 
Om Akkaphan 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T