ដំណឹងសោកស្តាយ! លោកគ្រូហេង ប៊ុនឃីម បានលើកឡើងពីស្ថានភាពរបួសឃីម ឌីម៉ា បែបនេះ ដែលទំនងជាសញ្ញាបញ្ជាក់ថា ឌីម៉ា អាចនឹងព្យួរហ្គង់ប្រដាល់

//s9.kh1.co/e0/e0413e85fcbacf598fd4b4f1c1ab6c7154b4fd68.jpg
កីទ្បា

 ២៣-កញ្ញា-២០២៤ ២ល្ងាច · មួយថ្ងៃមុន

លោកគ្រូហេង ប៊ុនឃីម បានលើកឡើងពីស្ថានភាពរបួសឃីម ឌីម៉ា បែបនេះ ដែលទំនងជាសញ្ញាបញ្ជាក់ថា ឌីម៉ា អាចនឹងព្យួរហ្គង់ប្រដាល់

កម្ពុជា៖ លោកគ្រូហេង ប៊ុនឃីម ដែលជាឪពុកបង្កើតរបស់កីឡាករនាគខ្មៅឃីម ឌីម៉ា បានលើកឡើងថា ឌីម៉ា ទំនងជានឹងអាចត្រូវព្យួរហ្គង់ពីអាជីពកីឡាករប្រដាល់ត្រឹមនេះ ក្រោយគាត់បានរងរបួសជង្គង់ខាងឆ្វេងអំឡុងការប្រកួតនៅសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ ទ.ទ.ក កាលពីថ្ងៃ សៅរិ៍ ទី ២១ ខែ​កញ្ញា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/1a/1a135e720ae5366b00230ff870a3d9b1c40f4c7b.png

ការប្រកួតខាងលើ គឺ ឌីម៉ា បានរងបរាជ័យក្រោមថ្វីជើងកីឡាករ ថៃ KHUN SONGKVAEL ត្រឹមទឹកទី ២ ក្រោយគាត់មិនអាចបន្តការប្រកួតទៀតបាន បន្ទាប់ពីរងរបួសភ្លាត់ជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ គឺមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់អំពីស្ថានភាពរបួសជង្គង់របស់ម្ចាស់មេដាយមាស SEA Games រូបនេះនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូងពីសំណាក់លោកហេង ប៊ុនឃីម គឺ ឌីម៉ា អាចនឹងត្រូវបញ្ចប់អាជីពហើយ ដោយសារតែបច្ចុប្បន្ន ឌីម៉ា មានវ័យរៀងជ្រែទៅហើយ ហើយរបួសនេះគឺត្រូវការពេលព្យាបាលរយៈពេលវែងថែមទៀត។

ទាក់ទងនឹងរឿងខាងលើ លោកគ្រូហេង ប៊ុនឃីម បានមានប្រសាសន៍ពីស្ថានភាពរបស់ ឌីម៉ា ប្រាប់សារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះថា៖

ចាប់ពីពេលនេះ បើគាត់របួសប៉ុណ្ណេះហើយ ផុតពេលដែលគាត់នឹងត្រូវធ្វើជាកីឡាករទៀតហើយ ព្រោះវ័យគាត់កាន់តែចាស់ហើយ ទម្រាំតែគាត់ជា គឺត្រូវការរយៈពេលបី បួន ឆ្នាំទៀត បើថាគាត់នៅតែស្រឡាញ់វិស័យកីឡា គាត់អាចធ្វើជាអាជ្ញាកណ្តាល ឬចៅក្រម ឬក៏គាត់អាចធ្វើជាគ្រូបង្ហាត់វិញ

លោកគ្រូហេង ប៊ុនឃីម

រម្លឹកថា កាលពីឆ្នាំ ២០១៩ ឌីម៉ា ធ្លាប់មានបញ្ហារបួសស្រដៀងគ្នានេះម្តងហើយ ដែលពេលនោះគាត់បានរបួសសរសៃជង្គង់ខាងស្តាំ ហើយបញ្ហារបួសនោះបានធ្វើឱ្យគាត់អវត្តមានពីសង្វៀន ដល់ទៅពីរ បីឆ្នាំឯណោះ ទើបតែឆ្នាំ ២០២៣ និង ២០២៤ នេះទេ ដែលអាចគាត់អាចត្រឡប់មកចូលប្រកួតឡើងវិញបាន៕

https://s9.kh1.co/__image/w=650,h=650,q=100/57/570f1822bd2c824f8c78efb99a071faa34e9d198.png
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T