ចុមយក្ស! អតីតអ្នកចាំទី R.Madrid រូបនេះ មានឆន្ទៈចង់មក Barca ដើម្បីជំនួសកន្លែង Stegen ដែលមានបញ្ហារបួស

//s9.kh1.co/c9/c9920c182a67bd2dec208d55c977ff37bb48445b.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ២ល្ងាច · ៣ ម៉ោងមុន

អតីតអ្នកចាំទី R.Madrid រូបនេះ មានឆន្ទៈចង់មក Barca ដើម្បីជំនួសកន្លែង Stegen ដែលមានបញ្ហារបួស

បរទេស៖ អតីតអ្នកចាំទី Real Madrid កីឡាករ Keylor Navas បានបើកចិត្តចង់ផ្លាស់មកចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona ស្របពេលដែលក្លិបយក្សប្រចាំតំបន់ កាតាឡាន់ មួយនេះកំពុងតែត្រូវការអ្នកចាំទីថ្មីម្នាក់ ដើម្បីមកជំនួសកន្លែង Marc-Andre ter Stegen ដែលមានបញ្ហារបួស, នេះបើតាមការចុះផ្សាយដោយកាសែត Mundo Deportivo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Keylor Navas
Keylor Navas

Stegen ដែលជាប្រធានក្រុម និងជាអ្នកចាំទីដៃទី ១ របស់ Barcelona បានមានបញ្ហារបួសជង្គង់ស្តាំធ្ងន់ធ្ងរ អំឡុងការប្រកួតដែលក្រុមអ្នកមានបុណ្យ បានយកឈ្នះលើក្រុម Villarreal ៥-១ កាលពីថ្ងៃ អាទិត្យ ទី ២២ កន្លងទៅ ហើយតាមរយៈបញ្ហារបួសនេះ គឺនឹងធ្វើឱ្យអ្នកចាំទីសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ ត្រូវសម្រាកព្យាបាលរបួសនៅក្រៅទីលានដាច់មួយរដូវកាលនេះតែម្តង។

Marc-Andre ter Stegen 
Marc-Andre ter Stegen 

យោងតាមប្រភពមួយទៀត ដែលចុះផ្សាយដោយ ESPN បានឱ្យដឹងថា Barcelona នឹងបើកកិច្ចប្រជុំនៅសប្តាហ៍នេះជាបន្ទាន់ ដើម្បីពិភាក្សាគ្នាលើការចុះកុងត្រាយកអ្នកចាំទីថ្មី ដែលគ្មានតម្លៃខ្លួនម្នាក់ ហើយតាមរយៈប្រភពពីប្រទេស អេស្ប៉ាញ គឺ Navas បានក្លាយជាកីឡាករដំបូង ដែលបានបង្ហាញឆន្ទៈចង់ផ្លាស់មកកាន់ក្លិបម្ចាស់ជើងឯកពាន Champions League ៥ សម័យមួយនេះ។

គួរបញ្ជាក់ថា Navas ដែលបច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំ គឺមិនទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីរូបគេបានអស់សុពលភាពកុងត្រាជាមួយក្លិប Paris Saint-Germain នៅរដូវក្តៅនេះ៕

Keylor Navas
Keylor Navas

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T