ធ្លាប់លេងទល់ទាំង M10 និង CR7 តែ Sterling បានចាត់ទុកម្នាក់នេះទៅវិញ ថាជាកីឡាករល្អបំផុត ដែលគេធ្លាប់លេងតទល់ជាមួយ

//s9.kh1.co/e4/e4787a4cae7487427cc99c7c05245fc2896e01be.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ៤ល្ងាច · ៣ ម៉ោងមុន

ធ្លាប់លេងទល់ទាំង M10 ឬ CR7 តែ Sterling បានចាត់ទុកម្នាក់នេះទៅវិញ ថាជាកីឡាករល្អបំផុត ដែលគេធ្លាប់លេងតទល់ជាមួយ

បរទេស៖ ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Raheem Sterling បាននិយាយដោយមិនលាក់លាម ថា Neymar Jr. គឺជាអ្នកដែលគាត់គិតថាជាកីឡាករល្អបំផុត ចំពោះកីឡាករទាំងអស់ដែលគាត់ធ្លាប់បានលេងតទល់ជាមួយនៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sterling និង Neymar
Sterling និង Neymar

ជាការពិតណាស់ Sterling ក៏ជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្នផងដែរ ហើយគាត់ធ្លាប់បានលេងនៅក្លិបធំៗជាច្រើនដូចជា Liverpool, Manchester City, Chelsea និងបច្ចុប្បន្ននេះកំពុងខ្ចីជើងនៅ Arsenal ទន្ទឹមនឹងនេះ គាត់ក៏ធ្លាប់បានលេងតទល់នឹងកីឡាករលំដាប់ពិភពលោកជាច្រើននៅលើទីលានផងដែរ ជាពិសេសគឺមាន Cristiano Ronaldo, Lionel Messi និង Neymar Jr. ជាដើម។

Sterling និង Leo Messi
Sterling និង Leo Messi

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺ Sterling មិនបានជ្រើសរើស M10 ឬ CR7 នោះទេ តែផ្ទុយទៅវិញ អ្នកដែលគាត់គិតថាជាកីឡាករល្អបំផុត ដែលគាត់ធ្លាប់បានលេងតទល់ជាមួយ នោះគឺ Neymar Jr. ខ្សែប្រយុទ្ធរបស់ Al-Hilal។

ទាក់ទងនឹងរឿងខាងលើ នៅពេលគេសួរដល់រឿងនេះ Sterling បានឆ្លើយតបទៅវិញថា៖

កីឡាករល្អបំផុត ដែលខ្ញុំធ្លាប់បានលេងតទល់ជាមួយ? នោះគឺ Neymar៕

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T