អុញនោះ! Joe Cole ថា កីឡាករ Man UTD រូបនេះ គ្រាន់តែលេងបាល់ធម្មតាៗដើម្បីចង់ចាកចេញពីក្រុមទេ

//s9.kh1.co/71/7133daa0d976bb56b506ad9dffd1fe7d56f1a7cc.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ១០ព្រឹក · ៣ ម៉ោងមុន

Joe Cole ថា កីឡាករ Man UTD រូបនេះ គ្រាន់តែលេងបាល់ធម្មតាៗដើម្បីចង់ចាកចេញពីក្រុមទេ

អង់គ្លេស៖ អតីតកីឡាករ Chelsea លោក Joe Cole បានលើកឡើងថា លោកមើលមិនឃើញថា Antony នឹងអាចស្វែងរកភាពជោគជ័យក្នុងការប្រកបអាជីពនៅ Manchester United ឡើយ ហើយ លោកជឿជាក់ថា បច្ចុប្បន្នគេគ្រាន់តែលេងបាល់ធម្មតាៗដើម្បីស្វែងរកផ្លូវចេញតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/90/90a7bcda17e05788fc9344b89174f2c3337c5ce8.png

ជាការពិតណាស់ ឆ្លងកាត់ការប្រកួត Premier League ៥ប្រកួតកន្លងមកនេះ គឺ Antony មាននាទីលេងនៅលើទីលានត្រឹមតែជាងមួយនាទីប៉ុណ្ណោះក្នុងការប្រកួតប្តូរចូលចុងម៉ោងទល់នឹង Brighton ខណៈ តំបន់លេងប្រយុទ្ធស្លាបរបស់គេ បច្ចុប្បន្ននៅក្នុងក្រុមត្រូវបានរ៉ាប់រងដោយ Alejandro Garnacho, Amad Diallo និង Marcus Rashford ទៅហើយ។

https://s9.kh1.co/__image/w=650,h=366,q=100/a3/a3d7497c68cb0ca49e5aa241c6a0051d94e3bee4.png

ទាក់ទងនឹងរឿងខាងលើ លោក Joe Cole បាននិយាយថា៖

ខ្ញុំគិតថា Antony ជា ប្រភេទកីឡាករដែលស័ក្តិសមសម្រាប់លីគបាល់ទាត់ហូល្លង់។ ឧបសគ្គធំបំផុតរបស់គាត់ក្នុងការប្រកួតប្រជែងនៅ Premier League គឺ កាយសម្បទា។ ខ្ញុំមិនមើលឃើញគាត់មានឥទ្ធិពលអ្វីសោះសម្រាប់ Man UTD រដូវកាលនេះ ហើយ ក៏គាត់នឹងមិនអាចស្វែងរកភាពជោគជ័យនៅទីនេះដែរ។ ខ្ញុំគិតថា គាត់គ្រាន់តែលេងដើម្បីចង់ចាកចេញប៉ុណ្ណោះ៕

លោក Joe Cole
https://s9.kh1.co/__image/w=650,h=434,q=100/72/721eac7fc85bebd75e5fd24d5b6951add21a5e84.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T