អសន្នធំហើយ! តារាឆ្នើមរបស់ Barca រូបនេះ យប់មិញរងរបួសធ្ងន់ អាចនឹងត្រូវអវត្តមានពីទីលានដាច់១រដូវកាល

//s9.kh1.co/8f/8fb5b65eca76638a34c351461fee871f3e2f52c6.jpg
កីទ្បា

 ២៣-កញ្ញា-២០២៤ ៣ល្ងាច · ២១ ម៉ោងមុន

តារាឆ្នើមរបស់ Barca រូបនេះ យប់មិញរងរបួសធ្ងន់ អាចនឹងត្រូវអវត្តមានពីទីលានដាច់១រដូវកាល

បរទេស៖ អ្នកចាំទីដៃទី ១ របស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Marc-Andre ter Stegen អាចនឹងត្រូវអវត្តមានពីទីលានដាច់មួយរដូវកាលនេះតែម្តង ដោយសារតែគាត់បានរងរបួសជង្គង់ខាងស្តាំធ្ងន់ធ្ងរនៅក្នុងការប្រកួតទល់នឹងក្រុម Villarreal កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/1b/1b17160ada7cdfd956683435bce1f5257c8bf5bc.png

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ La Liga កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុម Barcelona បានទទួលជ័យជម្នះយ៉ាងធំធេងទៅលើក្រុម Villarreal ក្នុងលទ្ធផល ៥-១ ប៉ុន្តែអ្វីដែលជារឿងសោកស្តាយគឺប្រធានក្រុម Stegen បានរងរបួសជង្គង់ស្តាំធ្ងន់ធ្ងរ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Villarreal នៅវគ្គទី ១ ហើយរូបគេក៏បានផ្លាស់ប្តូរចេញនៅពេលនោះភ្លាមៗផងដែរ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន ESPN បានឱ្យដឹងថា អ្នកចាំទីសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំរូបនេះ អាចនឹងត្រូវអវត្តមានពីទីលានរហូតដល់ទៅ ៨ ខែឯណោះ ដែលនេះនឹងធ្វើឱ្យគាត់ត្រូវបាត់មុខដាច់ ១ រដូវកាលតែម្តង៕

https://s9.kh1.co/__image/w=650,h=434,q=100/df/dfb5101709b239b8ac9049923037c39b73bc56c6.png

ប្រភពGOAL

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T