ដំណឹងសោកស្តាយ! តារាឆ្នើមរបស់ Man City រូបនេះ បានរបួសដា..ច់សរសៃ ACL អាចត្រូវអវត្តមានពីទីលានដាច់១រដូវកាល

//s9.kh1.co/fe/fe0bdb5d3be483ddec9f8685753b62f15304e6ad.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ១០ព្រឹក · ៣ ម៉ោងមុន

តារាឆ្នើមរបស់ Man City រូបនេះ បានរបួសដាច់សរសៃ ACL អាចត្រូវអវត្តមានពីទីលានដាច់១រដូវកាល

បរទេស៖ ខ្សែបម្រើរបស់ Manchester City កីឡាករ Rodri ត្រូវបានគេរាយការណ៍ថា បានរងរបួសដាច់សរសៃជង្គង់ ACL អំឡុងការប្រកួត ដែលក្រុមមេឃខៀវបានស្មើគ្នាជាមួយនឹងក្រុម Arsenal ក្នុងលទ្ធផល ២-២ កាលពីថ្ងៃ អាទិត្យ ទី ២២ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Rodri
កីឡាករ Rodri

នៅក្នុងការប្រកួតនោះ Rodri ចូលលេងបានត្រឹមតែ ២១ នាទីប៉ុណ្ណោះ ហើយក៏បានផ្លាស់ប្តូរចេញវិញ ដោយជំនួសចូលមកវិញដោយ Mateo Covacic បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែបម្រើក្រុម Arsenal កីឡាករ Thomas Partey ដែលជាហេតុធ្វើឱ្យមានរបួសត្រង់គន្លាក់ជង្គង់ធ្ងន់ធ្ងរ។

យោងតាមលទ្ធផលនៃការពិនិត្យបឋម Rodri ទំនងជានឹងត្រូវសម្រាកព្យាបាលរបួសរយៈពេលវែង ពោលគឺមួយរដូវកាលនេះពេញតែម្តង៕

កីឡាករ Rodri
កីឡាករ Rodri

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T