ចុម! អតីតកីឡាករ Barcelona រូបនេះ ថា បើក្រុមត្រូវការរូបគេ គេនឹងត្រឡប់មកលេងបាល់ទាត់វិញ

//s9.kh1.co/d5/d5e6af02b77180f5305438fad8a8f26052322c3b.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

អតីតកីឡាករ Barcelona រូបនេះ ថា បើក្រុមត្រូវការរូបគេ គេនឹងត្រឡប់មកលេងបាល់ទាត់វិញ

អេស្ប៉ាញ៖ អតីតអ្នកចាំទីក្លិប Barcelona លោក Claudio Bravo បានលើកឡើងថា រូបគេនឹងវិលត្រឡប់មកប្រកបអាជីពបាលើទាត់ឡើងវិញ ប្រសិនបើពេលនេះ ក្រុមអ្នកបុណ្យត្រូវការរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=412,q=100/da/dab8ae96be553bc95cd85cd1c430078da8632302.png

ជាការពិតណាស់ Bravo បានលើកឡើងបែបនេះ បន្ទាប់ពីពេលនេះ Barcelona កំពុងតែស្វះស្វែងរកអ្នកចាំទីណាដែលមិនមានកុងត្រាជាមួយក្លិបណាមួយ ឬ ត្រូវរង់ចាំដល់ទីផ្សារដោះដូរកីឡាករខែមករាបើក ក្រោយពេលដែល អ្នកចាំទីដៃទីមួយ Marc-Andre Ter Stegen បានរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការប្រកួតទល់នឹង Villarreal ដែលនឹងធ្វើឲ្យរូបគេត្រូវអវត្តមានពេញមួយរដូវកាល។

https://s9.kh1.co/__image/w=650,h=366,q=100/77/772f75b81228e659b6273a65d3341f809967e464.png

ក្នុងនោះផងដែរ Bravo ដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែសីហាកន្លងទៅ បាននិយាយថា៖

ខ្ញុំនឹងត្រឡប់ពីការចូលនិវត្តន៍មកលេងបាល់ទាត់វិញ ប្រសិនបើ Barcelona ត្រូវការខ្ញុំ៕

កីឡាករ Claudio Bravo

គួរបញ្ជាក់ផងដែរថា Bravo គឺ ជាអតីតអ្នកចាំទីរបស់ Barcelona ដ៏ជោគជ័យម្នាក់ពីដែលធ្លាប់លេងពីចន្លោះឆ្នាំ ២០១៤-២០១៦ និង ធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗដូចជា La Liga ២ដង, Copa Del Rey ២ដង, Champions League, UEFA Super Cup, Fifa World Cup និង Spanish Super Cup៕

https://s9.kh1.co/__image/w=650,h=366,q=100/e9/e9efdcdf0801b4411ae48873bbc978c1a95e871f.jpg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T