ចុម! លោក Cassano ថា ទោះកីឡាកររូបនេះអាចរកបាន ៣០០០គ្រាប់ ក៏គាត់មិនខ្វល់ដែរ ព្រោះគេមិនចេះលេងបាល់ទេ

//s9.kh1.co/ad/add423cfed35bbbca38ac29af4ea32e7dc84dde3.jpg
កីទ្បា

 ២៤-កញ្ញា-២០២៤ ១ល្ងាច · ៤ ម៉ោងមុន

លោក Cassano ថា ទោះកីឡាកររូបនេះអាចរកបាន ៣០០០គ្រាប់ ក៏គាត់មិនខ្វល់ដែរ ព្រោះគេមិនចេះលេងបាល់ទេ

បរទេស៖ អតីតខ្សែប្រយុទ្ធក្លិប Real Madrid លោក Antonio Cassano បានរិះគន់ចំៗដល់ Cristiano Ronaldo ថា រូបគេអត់ចេះអ្វីទេក្រៅពីការស៊ុតបញ្ចូលទី ខុសពីខ្សែប្រយុទ្ធដទៃៗទៀតដែលចេះនាំលេងជាមួយក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Antonio Cassano
លោក Antonio Cassano

ជាការពិតណាស់ អាចចនិយាយបានថា Ronaldo ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក ដែលមានសមត្ថភាពក្នុងការបញ្ចប់ទី និង ធ្លាប់បានជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ព្រមទាំងពានរង្វាន់បុគ្គលផ្ទាល់ខ្លួន ប៉ុន្តែ យ៉ាងណាលោក Cassano មិនមើលឃើញថា CR7 ជា កីឡាករល្អនោះទេ។

ទាក់ទងនឹងរឿងខាងលើ លោក Cassano បាននិយាយថា៖

Ronaldo មិនចេះលេងបាល់ទាត់ទេ គាត់ស៊ុតបាន ៣០០០គ្រាប់ ក៏ខ្ញុំមិនខ្វល់ដែរ។ ក្រឡេកទៅមើល Benzema, Lewandowski, Ibrahimovic, Higuain, Suarez ពួកគេសុទ្ធតែចេះនាំបាល់លេង ធ្វើអ្វីបានច្រើន ខុសពី Ronaldo ចេះតែស៊ុតបញ្ចូលទីមួយមុខ៕

លោក Antonio Cassano
Cristiano Ronaldo
Cristiano Ronaldo

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T