មិនមែនបញ្ចប់អាជីពត្រឹមនៅ I.Miami ទេ! Messi មានគម្រោងផ្លាស់ទៅក្លិបទ្រនំចាស់មួយនេះ មុនពេលចូលនិវត្តន៍

//s9.kh1.co/69/691d4dedf0b97a2dec6857043888d0e38075dc12.jpg
កីទ្បា

 ២៥-កញ្ញា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

មិនមែនបញ្ចប់អាជីពត្រឹមនៅ I.Miami ទេ តែ Messi មានគម្រោងផ្លាស់ទៅក្លិបទ្រនំចាស់មួយនេះ មុនពេលចូលនិវត្តន៍

បរទេស៖ វីរបុរស អាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចចិត្តថា គាត់នឹងចាកចេញពីក្លិបបច្ចុប្បន្ន Inter Miami នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយគាត់នឹងផ្លាស់ទៅកាន់ក្លិប Newell's Old Boys ដែលជាក្លិបគាត់ធ្លាប់លេងកាលពីកុមារភាព មុនពេលចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Lionel Messi
 កីឡាករ Lionel Messi

ជាការពិតណាស់ Messi បានចាប់ផ្តើមការលេងបាល់ទាត់ដំបូងជាមួយនឹងក្លិប Newell's Old Boys នៅស្រុកកំណើតរបស់គាត់ក្នុងប្រទេស អាហ្សង់ទីន ហើយក្រោយមកនៅក្នុងឆ្នាំ ២០០០ ទើបគាត់ទទួលបានឱកាសផ្លាស់មកកាន់ថ្នាលយុវជនរបស់ Barcelona។

 កីឡាករ Lionel Messi កាលនៅក្លិប Newell's Old Boys
 កីឡាករ Lionel Messi កាលនៅក្លិប Newell's Old Boys

Messi គាត់បានទទួលបានភាពជោគជ័យខ្លាំងជាមួយអាជីពរបស់ខ្លួន អំឡុងពេលលេងនៅ Barcelona ចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២១ ហើយក្រោយមកគាត់ក៏បានបន្តអាជីព ដោយផ្លាស់ទៅកាន់ក្លិប Paris Saint-Germain និងចុងក្រោយនេះមកចូលរួមជាមួយ Inter Miami ប៉ុន្តែកិច្ចសន្យារបស់គាត់គឺនៅសល់ត្រឹមតែ ១ ឆ្នាំជាងទៀតប៉ុណ្ណោះ ពោលគឺដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។

ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតបច្ចុប្បន្នគាត់មានវ័យ ៣៧ ឆ្នាំទៅហើយ ប៉ុន្តែប្រធានក្រុមរបស់ I.Miami រូបនេះ គឺមិនទាន់មានផែនការចង់ចូលនិវត្តន៍ត្រឹមនេះនោះទេ ដោយថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ El Nacional បានចុះផ្សាយថា Messi គាត់គឺមានបំណងចង់ផ្លាស់ទៅកាន់ក្លិប Newell's Old Boys នៅក្នុងខែ មករា ឆ្នាំ ២០២៦ ជាមុនសិន មុនពេលគាត់សម្រេចចិត្តព្យួរស្បែកជើងពីបាល់ទាត់៕

 កីឡាករ Lionel Messi
 កីឡាករ Lionel Messi

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T