ដាក់ចំៗ! Saha ចុចឈ្មោះ កីឡាករ Man UTD ២រូបនេះ ថា មិនបានជួយអ្វីដល់ Bruno សោះនៅលើទីលាន

//s9.kh1.co/ed/ed0709298982f5a0830fca998c90e9fd501c602d.jpg
កីទ្បា

 ១០-តុលា-២០២៤ ១០ល្ងាច · ២ ថ្ងៃមុន

Saha ចុចឈ្មោះ កីឡាករ Man UTD ២រូបនេះ ថា មិនបានជួយអ្វីដល់ Bruno សោះនៅលើទីលាន

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Louis Saha បានលើកឡើងថា ការចាប់ដៃគូគ្នារវាង Christian Eriksen និង Kobbie Mainoo នៅតំបន់បំរើ គឺ មិនបានសម្រាលបន្ទុកដល់ Bruno Fernandes ទាល់តែសោះ ផ្ទុយទៅវិញមានតែបង្កបញ្ហាថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/75/75cb714a1fbd84f7f7dd6fe3a04c5f1a352f41f1.jpg

ជាការពិតណាស់ បើយើងនិយាយពីទម្រង់លេងរបស់ Man UTD បច្ចុប្បន្ន គឺ កំពុងដុនដាបខ្លាំងមែនទែន ពោល ការលេងមិនយល់ចិត្តគ្នាទាល់តែសោះ រីឯ ប្រធានក្រុម Bruno វិញ មិនទាន់រកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ សម្រាប់ ១១ប្រកួតចុងក្រោយនេះ ជាពិសេសគេទទួលបានកាតក្រហមដល់ទៅ ២ប្រកួត ក្នុងចំណោមការបង្ហាញខ្លួន ៣លើកចុងក្រោយ។

https://s9.kh1.co/__image/w=650,h=366,q=100/e9/e9de78f514ba4c6718c5a4b4306ce19ff29a2001.webp

ទាក់ទងនឹងរឿងខាងលើ Saha បាននិយាយថា៖

វាអាចជាសំណាងអាក្រក់បន្តិចដែល Bruno នៅមិនទាន់ស៊ុតបញ្ចូលទីបាន។ គាត់ហាក់ដូចជាមិនមានទំនុកចិត្ត ហើយ មិត្តរួមក្រុមក៏មិនជួយគាត់ទៀត ខណៈ ខ្សែប្រយុទ្ធស្លាបទាំងសងខាងតែងតែព្យាយាមប៉ះបាល់មកកាន់គាត់គ្រប់ពេល។ ការប្រឹងប្រែងរបស់គាត់ គឺ នៅតែខ្លាំងដដែល ប៉ុន្តែ ការសហការជាក្រុមមិនទាន់ធ្វើបានល្អ។ ក្នុងនោះ Mainoo និង Eriksen ពួកគេគ្រប់គ្រងបាល់បានល្អ ប៉ុន្តែ ពួកគេព្យាយាមលេងតែខាងក្រោម មិនព្យាយាមឡើងមកលើ វាពិតជាពិបាកភ្នែកណាស់៕

លោក Louis Saha
https://s9.kh1.co/__image/w=650,h=488,q=100/18/1890608d51a0cce48b6cd87b8ca8553b58b0e96c.jpg

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T