ញាក់សាច់! Man City ចុះកុងត្រាយកបានកីឡាករចំណូលថ្មីវ័យក្មេងម្នាក់ មានល្បឿនលឿនជាង Mbappe ទៀត(មានវីដេអូ)

//s9.kh1.co/f3/f38834f22d298a316729e3dc6a13a242ac5a2a76.jpg
កីទ្បា

 ១១-តុលា-២០២៤ ១២ល្ងាច · មួយថ្ងៃមុន

Man City ចុះកុងត្រាយកបានខ្សែប្រយុទ្ធចំណូលថ្មីវ័យក្មេងម្នាក់ មានល្បឿនលឿនជាង Mbappe ទៀត

បរទេស៖ ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា បានចុះកុងត្រាយកបានខ្សែការពារស្លាបឆ្វេងវ័យ ១៧ ឆ្នាំម្នាក់ ដែលមានសមត្ថភាពរត់លឿនជាង Kylian Mbappe ខ្សែប្រយុទ្ធរបស់ Real Madrid ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian McFarlane
កីឡាករ Christian McFarlane

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man City បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ Christian McFarlane ពីក្រុម New York City នៃលីគ MLS របស់ សហរដ្ឋអាមេរិកហើយ ហើយខ្សែការពារស្លាបឆ្វេងសញ្ជាតិ អង់គ្លេសរូបនេះ នឹងមកដល់ទីក្រុង Manchester នៅខែ មករា ឆ្នាំ ២០២៥ ខាងមុខនេះ។

Christian McFarlane ត្រូវបានគេយកមកប្រៀបធៀប ថាគាត់គឺមានល្បឿនលឿនខ្លាំង ពោលគឺលឿនជាង Kylian Mbappe ទៅទៀត ហើយបើតាមការចាត់ថ្នាក់ដោយស្ថាប័ន Wyscout គាត់គឺស្ថិតនៅលេខរៀងទី ៦ ក្នុងនាមជាកីឡាករដែលរត់លឿនបំផុត ក្នុងចំណោមកីឡាករចំនួន ៦៣៣,០០០ នាក់៕

កីឡាករ Christian McFarlane
កីឡាករ Christian McFarlane

សូមទស្សនាវីដេអូអំពីសមត្ថភាពរបស់ Christian McFarlane ខាងក្រោម៖

វីដេអូ

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T