ស្រងាកចិត្តបាត់! ខណៈ R.Madrid កំពុងចង់បានខ្លាំង តែ Arnold ធ្លាប់សារភាពថាគេស្រឡាញ់ក្លិបមួយនេះ ដែលជាគូប្រជែងធំបំផុតរបស់ពួកគេ

//s9.kh1.co/58/5829dd3db04345a5d2c6e0e8385116cde1342e56.jpg
កីទ្បា

 ១១-តុលា-២០២៤ ១១ព្រឹក · ២ ថ្ងៃមុន

ខណៈ R.Madrid កំពុងចង់បានខ្លាំង តែ Arnold ធ្លាប់សារភាពថាគេស្រឡាញ់ក្លិបមួយនេះ ដែលជាគូប្រជែងធំបំផុតរបស់ពួកគេ

បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ Liverpool កីឡាករ Trent Alexander-Arnold ធ្លាប់បានសារភាពថា Barcelona គឺជាក្លិបដែលគេចូលចិត្តបំផុតមួយនៅក្នុងអាជីពរបស់គេ ដោយសារតែក្លិបយក្ស អេស្ប៉ាញមួយនេះ មានចំណុចស្រដៀងគ្នានឹងក្លិបហង្សក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arnold និង Leo Messi
Arnold និង Leo Messi

តាមរយៈពាក្យសម្តីមួយនេះរបស់ Arnold អាចថាជារឿងស្រងាកចិត្តមួយផងដែរសម្រាប់អ្នកគាំទ្រ Real Madrid ព្រោះបច្ចុប្បន្នកំពុងមានពាក្យចចាមអារ៉ាមថា ក្រុមអធិរាជសបានដាក់គោលដៅចង់បានខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះជាខ្លាំង មកជំនួស Dani Carvajal ដែលមានបញ្ហារបួស ប៉ុន្តែផ្ទុយទៅវិញ Arnold បែជានិយាយថា Barcelona ដែលជាក្លិបគូប្រជែងដ៏ធំរបស់ពួកគេ គឺជាក្លិបដែលស្ថិតនៅក្នុងចិត្តរបស់គាត់ទៅវិញ។

បកត្រឡប់ក្រោយទៅកាន់ឆ្នាំ ២០២០ Arnold ធ្លាប់បានិយាយអំពីរឿងខាងលើយ៉ាងដូច្នេះថា៖

ខ្ញុំចង់និយាយថា ក្លិបផ្សេងទៀតដែលខ្ញុំពេញចិត្តនោះគឺ Barcelona។ ខ្ញុំមានអារម្មណ៍ថា ពួកគេគឺមានលក្ខណៈសម្បត្តិស្រដៀងគ្នានឹង Liverpool ដែរ ដោយពួកគេគឺចូលចិត្តប្រើប្រាស់កីឡាករ ដែលបណ្តុះចេញពីថ្នាលរបស់ពួកគេផ្ទាល់។ ខ្ញុំបានធំដឹងក្តីឡើង ដោយការទស្សនា Messi ហើយជាពិសេសគឺជាក្រុមមួយដែលមាន Iniesta, Xavi, Henry, Eto'o៕

កីឡាករ Trent Alexander-Arnold
Arnold
Arnold

ប្រភពAll Football

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T