ខណៈមានពាក្យចចាមអារ៉ាមជាមួយ Man UTD តែស្ងាត់ៗគ្រូ Tuchel បែជាកំពុងចរចាទៅដឹកនាំក្រុមជម្រើសជាតិមួយនេះវិញ

//s9.kh1.co/00/00666b77b9f635a70279eaa19a5f74a8ea2200c5.jpg
កីទ្បា

 ១២-តុលា-២០២៤ ១០ព្រឹក · ១៣ ម៉ោងមុន

ខណៈមានពាក្យចចាមអារ៉ាមជាមួយ Man UTD តែស្ងាត់ៗគ្រូ Tuchel បែជាកំពុងចរចាទៅដឹកនាំក្រុមជម្រើសជាតិមួយនេះវិញ

បរទេស៖ អតីតអ្នកចាត់ការរបស់ Chelsea និង Bayern Munich លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការចរចាទៅដឹកនាំក្រុមជម្រើសជាតិ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/4d/4d81bcd08cca05d9dc44ceea25e3717b6c5d5d2e.png

ជាការពិតណាស់ ក្រុមរហស្សនាមតោកំណាចអង់គ្លេស មិនទាន់មានគ្រូបង្វឹកថ្មីជាអចិន្ត្រៃយ៍នោះទេ បន្ទាប់ពីអតីតគ្រូបង្វឹកចាស់លោក Gareth Southgate ចាកចេញពីតំណែង ដោយបច្ចុប្បន្នពួកគេបានសម្រេចតែងតាំងលោក Lee Carsley ជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

យ៉ាងណាក៏ដោយ ថ្មីៗនេះសារព័ត៌មាន Bild របស់ អាល្លឺម៉ង់ បានចុះផ្សាយថា លោក Tuchel ឥឡូវនេះកំពុងស្ថិតនៅក្នុងការចរចាយ៉ាងសកម្មជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស ក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមតោកំណាច។

គួរដឹងថា នាមួយរយៈចុងក្រោយនេះ លោក Tuchel ក៏មានពាក្យចចាមអារ៉ាមដ៏ក្តៅគគុកជាមួយ Man UTD ផងដែរ ថាពួកគេគឺចង់បានលោកទៅជំនួសតំណែងរបស់លោក Erik ten Hag ប្រសិនបើអ្នកចាត់ការសញ្ជាតិ ហូល្លង់ រូបនេះត្រូវបណ្តេញចេញពីតំណែង៕

លោក Thomas Tuchel
លោក Thomas Tuchel

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T