អីយ៉ូយ! Szczesny បោះពាក្យខ្លាំងៗបែបនេះទៅកាន់ Real Madrid ជុំវិញរឿងការឈ្នះពាន UCL ១៥ដងរបស់ពួកគេ

//s9.kh1.co/d8/d8e407dcbf00221b060d717364ceb2f4b0f20e36.jpg
កីទ្បា

 ១០-តុលា-២០២៤ ១០ល្ងាច · ២ ថ្ងៃមុន

Szczesny បោះពាក្យខ្លាំងៗបែបនេះទៅកាន់ Real Madrid ជុំវិញរឿងការឈ្នះពាន UCL ១៥ដងរបស់ពួកគេ

អេស្ប៉ាញ៖ អ្នកចាំទីចំណូលថ្មីក្លិប Barcelona កីឡាករ Wojciech Szczesny បានបោះពាក្យខ្លាំងៗ មកកាន់ Real Madrid ថា ក្រុមអ្នកមានបុណ្យនឹងព្យាយាមយ៉ាងណាកម្ចាត់ភាពខ្លាំងរបស់ក្រុមអធិរាជសនៅក្នុងពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/dc/dc9cc27219c3da52ce62a4abef632395afd16f25.webp

ជាការពិតណាស់ នាពេលថ្មីៗនេះ Szczesny ទើបតែបានត្រឡប់ពីការចូលនិវត្តន៍ដើម្បីមកចូលរួមជាមួយ Barcelona ដែលត្រូវអ្នកចាំទីចំណូលថ្មីជាខ្លាំង បន្ទាប់ពីអ្នកចាំទីដៃទីមួយរបស់ពួកគេ Marc-Andre ter Stegen បានរងរបួសជង្គង់ធ្ងន់ធ្ងរខកខានជួយក្រុមពេញមួយរដូវកាល។

ជាមួយនឹងមកដល់កីឡដ្ឋាន Camp Nou មិនទាន់បានបង្ហាញខ្លួននៅលើទីលានផង ស្រាប់តែ Szczesny បានបោះពាក្យទៅកាន់ Real Madrid យ៉ាងដូច្នេះថា៖

Real Madrid មានភាគរយខ្ពស់ឈ្នះ Champions League មែនទេ? ពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមទាំងអស់នោះដែលលេងគ្រប់ការប្រកួតដើម្បីឈ្នះ ហើយ ខ្ញុំប្រាកដថាអ្នកគ្រប់គ្នានៅ Barcelona នឹងព្យាយាមបំផ្លាញប្រពៃណីរបស់ពួកគេ និង ឈ្នះពានរង្វាន់ UCL និង ពានផ្សេងៗទៀត៕

កីឡាករ Wojciech Szczesny
https://s9.kh1.co/__image/w=650,h=457,q=100/e1/e1016445e73d7f5b4c0c3b13898b4c0f9e5a1ca9.jpg

ប្រភពsportkseeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T