ចូលរួមរំលែកទុក្ខ! Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពហើយ ដោយសារ...

//s9.kh1.co/91/91a079bb277f8da3b8618d53dc88d7e422bec53a.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២៤ ៨ព្រឹក · មួយថ្ងៃមុន

គេពុំអាចជួយសង្គ្រោះជីវិតរបស់តារាចម្រៀងប្រុសម្នាក់នេះបាននោះទេដោយសាររបួសធ្ងន់ធ្ងរពេកហើយទម្រាំក្រុមសង្គ្រោះបន្ទាន់មកដល់ Liam បានបាត់បង់ជីវិតទៅហើយ

អាហ្សង់ទីន៖ ជារឿងគួរឲ្យសោកស្ដាយនិងគួរឲ្យរន្ធត់មួយ ក្រោយសារព័ត៌មានផ្លូវការនិងធំៗជាច្រើនបានចុះផ្សាយថាលោក Liam Payne ជាអតីតសមាជិកក្រុមចម្រៀងបុរស One Direction បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៧ខែតុលាមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Liam Payne 
 Liam Payne 

យោងតាមការស្រាយបំភ្លឺរបស់ប៉ូលិសប្រចាំក្រុង Buenos Aires ប្រទេសអាហ្សង់ទីនបានទម្លាយថា សាកសពរបស់ Liam ត្រូវបានរកឃើញថាបានធ្លាក់ចុះពីបន្ទប់សណ្ឋាគារជាន់ទី៣ នៅឯទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

 Liam Payne 
 Liam Payne 
សណ្ឋាគារដែលលោកបានស្នាក់នៅ
សណ្ឋាគារដែលលោកបានស្នាក់នៅ
សណ្ឋាគារដែលលោកបានស្នាក់នៅ
សណ្ឋាគារដែលលោកបានស្នាក់នៅ

គេពុំអាចជួយសង្គ្រោះជីវិតរបស់តារាចម្រៀងប្រុសម្នាក់នេះបាននោះទេដោយសាររបួសធ្ងន់ធ្ងរពេកហើយទម្រាំក្រុមសង្គ្រោះបន្ទាន់មកដល់ Liam បានបាត់បង់ជីវិតទៅហើយ ប៉ុន្តែយ៉ាងណាមិញ ប៉ូលិសនៅបន្តស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់តារាចម្រៀងប្រុសម្នាក់នេះនៅឡើយ។

 Liam Payne 
 Liam Payne 

គេបានរកឃើញភ័ស្តុតាងមួយចំនួននៅក្នុងបន្ទប់សណ្ឋាគារដែល Liam ស្នាក់នៅ ដូចជាទូរទស្សន៍ដែលបានបែកដូចឆ្លងកាត់ការវាយកម្ទេចនិងមានថ្នាំញៀនមួយចំនួននៅលើតុផងដែរ ប៉ុន្តែគេពុំទាន់សន្និដ្ឋានច្បាស់លាស់ថាវាជាករណីឃាតកម្ម ឬបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ៕  

 Liam Payne 
 Liam Payne 
បន្ទប់ដែលលោកបានស្នាក់នៅ
បន្ទប់ដែលលោកបានស្នាក់នៅ
បន្ទប់ដែលលោកបានស្នាក់នៅ
បន្ទប់ដែលលោកបានស្នាក់នៅ
បន្ទប់ដែលលោកបានស្នាក់នៅ
បន្ទប់ដែលលោកបានស្នាក់នៅ

ប្រភពtheguardian

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T