មួយឈុតនេះ Rosé លេងស្ទាយ៍ឡើងឡូយ ចេញចង្កេះតែមួយក្ដាប់តូច

//s9.kh1.co/4f/4f29d064ed35835349ae2db6e17f11f134fe7db2.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២៤ ៨ព្រឹក · មួយថ្ងៃមុន

Rosé បានស្លៀកពាក់យ៉ាងឡូយឆាយចេញដើរនៅទីក្រុងញ៉ូវយ៉ក គឺពាក់អាវ Crop Top ពណ៌ស្វាយចាស់ ជាមួយនឹងសំពត់ខ្លីត្រឹមពាក់កណ្ដាលភ្លៅពណ៌ស

អាមេរិក៖ Rosé ដែលជាតារាចម្រៀងសំឡេងក្រអួនមួយគ្មានពីរ ប្រចាំក្រុមចម្រៀងនារី BLACKPINK តែងតែត្រូវអ្នកគាំទ្រចាប់អារម្មណ៍ពីសកម្មភាពប្រចាំថ្ងៃរបស់នាង មិនថាពេលនៅលើឆាក ឬក្រៅឆាកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé
Rosé

ថ្មីៗនេះ ក្រោយចូលផលិតកម្ម The Black Label រួចមក Rosé បានទម្លាយប្រាប់អ្នកគាំទ្រថានាងនឹងត្រៀមចេញអាល់ប៊ុមថ្មីមានចំណងជើងថា Rosie ទៀតផង។ ឥឡូវនេះ Rosé បានក្លាយជាប្រធានបទនៃការវែកញែកម្ដងទៀត បន្ទាប់ពីគេឃើញនាងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

Rosé
Rosé

ក្នុងនោះ Rosé បានស្លៀកពាក់យ៉ាងឡូយឆាយចេញដើរនៅទីក្រុងញ៉ូវយ៉ក គឺពាក់អាវ Crop Top ពណ៌ស្វាយចាស់ ជាមួយនឹងសំពត់ខ្លីត្រឹមពាក់កណ្ដាលភ្លៅពណ៌ស និងអាវធំពណ៌ខ្មៅ គ្របពីលើ។ នាងក៏បានចងសក់ធម្មតាៗ និងពាក់វ៉ែនតាការពារកម្ដៅថ្ងៃផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងលើសពីការស្លៀកពាក់របស់នាងនោះ គឺ ចង្កេះដ៏តូច មើលទៅប៉ុនមួយក្ដាប់ដៃរបស់នាង និងជើងដ៏ស្រឡូន ដែលកាន់តែមើល កាន់តែទាក់ទាញ៕  

Rosé
Rosé
Rosé
Rosé
Rosé
Rosé
រូបភាព​​ថ្មីរបស់ Rosé
រូបភាព​​ថ្មីរបស់ Rosé
រូបភាព​​ថ្មីរបស់ Rosé
រូបភាព​​ថ្មីរបស់ Rosé

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T