គ្រាប់ទី ៩០៧ ហើយ! Ronaldo យប់មិញស៊ុតប៉េណាល់ទីចុងម៉ោង ជួយឱ្យ Al-Nassr យកឈ្នះ Al-Shabab ២-១(មានវីដេអូ)

//s9.kh1.co/37/37e46fdf0e7f411e9df20d5b106fd7a2c10aac7d.jpg
កីទ្បា

 ១៩-តុលា-២០២៤ ៩ព្រឹក · ១៧ ម៉ោងមុន

Ronaldo យប់មិញស៊ុតប៉េណាល់ទីចុងម៉ោង ជួយឱ្យ Al-Nassr យកឈ្នះ Al-Shabab ២-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុម Al-Shabab បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr នៅក្នុងការប្រកួតសប្តាហ៍ទី ៧ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ គឺពិតជាតឹងតែងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ Al-Nassr នៅតែធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Al-Shabab ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្នុងនោះ ២ គ្រាប់របស់ Al-Nassr គឺរកបានដោយកីឡាករ Aymeric Laporte នៅនាទីទី ៦៩ និង Cristiano Ronaldo រកបាននៅនាទីទី ៩០+៧ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ចំណែក ១ គ្រាប់របស់ Al-Shabab វិញ គឺកើតឡើង ដោយការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង ដោយកីឡាករ Ali Alhassan របស់ Al-Nassr នៅនាទីទី ៩០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រុម Al-Nassr បច្ចុប្បន្នបានហក់ឡើងមកឈរនៅលេខរៀងទី ២ នៃតារាងចំណាត់ថ្នាក់ជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៧ ប្រកួត ពួកគេឈ្នះ ៥ និងស្មើ ២ មាន ១៧ ពិន្ទុ ចំណែកក្រុម Al-Shabab វិញ កំពុងឈរនៅលេខរៀងទី ៤ ក្រោយឆ្លងកាត់ ៧ ប្រកួតដូចគ្នា ពួកគេឈ្នះ ៤ និងចាញ់ ៣ មាន ១២ ពិន្ទុ។

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T