បើ plan A បរាជ័យ នៅមាន plan B! Barca បានសម្លឹងឃើញខ្សែប្រយុទ្ធមុតស្រួចនៅ PL ២ រូបនេះហើយស្រេច បើបរាជ័យយក Haaland

//s9.kh1.co/62/622ad646cdad05dbf77501ec983ae109aff693b7.jpg
កីទ្បា

 ១៩-តុលា-២០២៤ ២ល្ងាច · ១២ ម៉ោងមុន

Barca បានសម្លឹងឃើញខ្សែប្រយុទ្ធមុតស្រួចនៅ PL ២ រូបនេះហើយស្រេច បើបរាជ័យយក Haaland

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា ពួកគេបានកំណត់មុខសញ្ញាលើខ្សែប្រយុទ្ធមុតស្រួច ២ នាក់នៅ Premier League ជាផែនការទី ២ របស់ខ្លួន ប្រសិនបើនាពេលអនាគតពួកគេបរាជ័យលើការផ្ទេរយក Erling Haaland ពី Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

ជាការពិតណាស់ ក្នុងពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ប្រធានក្លិបលោក Joan Laporta បានកំណត់គោលដៅធំ ថាលោកគឺចង់យក Haaland មក Barca ឱ្យបាននៅឆ្នាំ ២០២៥ ឬ ២០២៦ ដើម្បីចូលមកជំនួសកន្លែងខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ Robert Lewandowski ដែលនឹងអស់សុពលភាពកុងត្រាជាមួយក្លិបនៅខែ មិថុនា ឆ្នាំ ២០២៦។

យ៉ាងណាក៏ដោយ Barca ក៏បានដាក់ចេញនូវផែនការទី ២ របស់ខ្លួនផងដែរ ប្រសិនបើការផ្ទេរយកខ្សែប្រយុទ្ធក្រុម Man City រូបនេះមានការពិបាក ឬក៏បរាជ័យទាំងស្រុង ក្នុងនោះយោងតាមការចុះផ្សាយដោយសារព័ត៌មាន អង់គ្លេស CaughtOffside បានឱ្យដឹងថា កីឡាការទាំងពីរនាក់ ដែលស្ថិតនៅក្នុងគោលដៅរបស់ក្រុមអ្នកមានបុណ្យនោះ រួមមាន Alexander Isak ខ្សែប្រយុទ្ធរបស់ Newcastle និង Darwin Nunez ខ្សែប្រយុទ្ធរបស់ Liverpool។

ប្រភពដដែលបានបន្ថែមថា កាលពីដើមឆ្នាំ ២០២៤ នេះកន្លងទៅ លោក Deco នាយកផ្នែកកីឡារបស់ Barca ធ្លាប់បានជួបជាមួយភ្នាក់ងារកីឡាករទាំង ២ ខាងលើម្តងរួចមកហើយ៕ 

Alexander Isak
Alexander Isak
Darwin Nunez 
Darwin Nunez 

ប្រភពCaughtOffside

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T