ចប់បាត់គ្មាន Man UTD ទេ! Zidane បានទម្លាយថា មានតែក្រុម ៣ នេះគត់ ដែលគាត់ចង់ដឹកនាំ

//s9.kh1.co/e1/e1816cd2f13bb942a11eab57a170604cc35a69d3.jpg
កីទ្បា

 ១៩-តុលា-២០២៤ ១០ព្រឹក · ១៦ ម៉ោងមុន

Zidane បានទម្លាយថា មានតែក្រុម ៣ នេះគត់ ដែលគាត់ចង់ដឹកនាំ

បរទេស៖ អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane ធ្លាប់បានទម្លាយប្រាប់មិត្តមិត្តភក្តិរបស់គាត់ម្នាក់ថា មានតែក្រុមចំនួនបីប៉ុណ្ណោះ ដែលលោកចង់ដឹកនាំ ប៉ុន្តែក្នុងចំណោមនោះគឺគ្មានឈ្មោះរបស់ Manchester United នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

ជាការពិតណាស់ ចាប់តាំងពីចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១ មក លោក Zidane គឺមិនទាន់ទទួលការងារថ្មីដឹកនាំក្រុមណាមួយនៅឡើយទេ ទោះបីជាលោកធ្លាប់មានក្រុមធំៗមួយចំនួនបានទាក់ទងចង់បានលោកទៅដឹកនាំក៏ដោយ។

យ៉ាងណាមិញ នាមួយរយៈចុងក្រោយនេះ Man UTD ត្រូវបានគេមើលឃើញថា គឺជាក្រុមមួយដែលបានផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងចង់បានលោកទៅដឹកនាំជាថ្មី ដើម្បីត្រៀមជំនួសតំណែងលោក Erik ten Hag ដែលកៅអីកំពុងឡើងកម្តៅខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ គឺមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ដែលបញ្ជាក់ថាបុរសវ័យ ៥២ ឆ្នាំរូបនេះមានបំណងព្រមទទួលយកសំណើរបស់ពួកគេឡើយ។

ស្របពេលដែលលោក Zidane ហាក់មិនទាន់ចាប់អារម្មណ៍ជាមួយនឹងការងារដឹកនាំក្រុមណាមួយបែបនេះ វាបានធ្វើឱ្យគេនឹកឃើញគ្រាមួយ ពោលគឺកាលពីខែកុម្ភៈកន្លងទៅ លោក Thomas Gravesen ដែលជាមិត្តរួមក្រុមចាស់របស់លោក Zidane កាលនៅ Real Madrid បានទម្លាយថា Zidane ធ្លាប់បានប្រាប់គាត់ ថាមានតែក្រុមបីប៉ុណ្ណោះដែលគាត់ចង់ដឹកនាំ ក្នុងនោះរួមមាន "ក្រុម Marseille, Real Madrid និងក្រុមជម្រើសជាតិ បារាំង"

លោក Zinedine Zidane និងលោក Thomas Gravesen
លោក Zinedine Zidane និងលោក Thomas Gravesen

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T