សុំសរសើរហើយ! Dani Olmo ថា តារាឆ្នើម Barca រូបនេះ លេងមិនចេះហត់សោះ

//s9.kh1.co/e6/e66a9afa4d0301984f1090980c3df5aac2bfc24e.jpg
កីទ្បា

 ២៣-តុលា-២០២៤ ៩ព្រឹក · ៨ ម៉ោងមុន

Dani Olmo ថា តារាឆ្នើម Barca រូបនេះ លេងមិនចេះហត់សោះ

អេស្ប៉ាញ៖ ខ្សែបម្រើប្រយុទ្ធក្លិប Barcelona កីឡាករ Dani Olmo បានចុចឈ្មោះ Raphinha ជា កីឡាករដែលលេងមិនចេះហត់សោះ ដែលកាយវិការបែបនេះជម្រុញឲ្យមិត្តរួមក្រុមដទៃទៀតកាន់តែប្រឹងប្រែងតាមគាត់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/47/4758b9da655655286f47f17ec11a1a6f680d9b29.png

ជាការពិតណាស់ អាចនិយាយបានថា នៅក្នុងរដូវកាលនេះ Raphinha កំពុងតែឡើងជើងខ្លាំងមែនទែន តាមរយៈការបង្ហាញខ្លួន ១២ប្រកួត គេរកបាន ៦គ្រាប់ និង Assists ៦លើក ខណៈ ថ្មីៗនេះរូបគេក៏ទើបតែឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំខែកញ្ញានៅ La Liga ផងដែរ។

ក្នុងនោះផងដែរ ទាក់ទងនឹងរឿងខាងលើ Olmo បាននិយាយពី Raphinha យ៉ាងដូច្នេះថា៖

Raphinha ហាក់ដូចជាមិនចេះនឿយហត់សោះ។ ពេលខ្លះខ្ញុំប្រាប់គាត់ថា Raphinha ប្រយ័ត្នប្រយែងផង ប៉ុន្តែ ឆន្ទៈ និង ការដាក់សម្ពាធរបស់គាត់ពេលដែលគ្មានបាល់ ធ្វើឱ្យអ្នកដទៃគិតថា ខ្ញុំមិនអាចឈរនៅទីនេះបានទេ បើគាត់ប្រឹងរត់បែបនេះហើយ យើងត្រូវតែប្រឹងដូចគាត់ ឬ ប្រឹងឲ្យខ្លាំងជាងគាត់៕

កីឡាករ Dani Olmo
https://s9.kh1.co/__image/w=640,h=797,q=100/dd/ddb743da77eb7178daf958b3844f05d66997eacf.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T