ភ្ញាក់ផ្អើល! Lamine Yamal បានទម្លាយថា និមិត្តរូបរបស់គេគឺជាខ្សែប្រយុទ្ធរូបនេះ តែមិនមែន Messi ទេ

//s9.kh1.co/79/7947c2fddae5f2d0db9847e3aa8b360f631eb55b.jpg
កីទ្បា

 ២៣-តុលា-២០២៤ ១២ល្ងាច · ៥ ម៉ោងមុន

Lamine Yamal បានទម្លាយថា និមិត្តរូបរបស់គេគឺជា Neymar Jr.។

បរទេស៖ ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Barcelona និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Lamine Yamal បានទម្លាយថា Neymar Jr. ដែលជាខ្សែប្រយុទ្ធរបស់ Al-Hilal គឺជានិមិត្តរូបរបស់គេតាំងពីក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

ការពិតណាស់ Yamal គឺជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យខ្ពស់ម្នាក់ ជាមួយនឹងជំនាញនៃការញាក់បាល់នៅលើទីលានយ៉ាងប៉ិនប្រសព្វ ហើយបើយើងក្រឡេកមើលមួយភ្លែត ជំនាញញាក់បាល់ទាំងអស់នោះ គឺពិតជាស្រដៀងអតីតខ្សែប្រយុទ្ធរបស់ Barca កីឡាករ Neymar Jr. ខ្លាំងណាស់។

កីឡាករ Lamine Yamal
កីឡាករ Lamine Yamal

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ La Liga TV ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះ ត្រូវបានគេសួរនាំអំពីនិមិត្តរូបក្នុងដួងចិត្តរបស់គាត់ ហើយភ្លាមនោះ Yamal បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

និមិត្តរូបកាលពីក្មេងរបស់ខ្ញុំ គឺជា Neymar។ ទោះបីជា Messi ជាកីឡាករដ៏អស្ចារ្យបំផុតក៏ដោយ ប៉ុន្តែរបៀបដែល Neymar លេង... វាពិតជាធ្វើឱ្យខ្ញុំស្រឡាញ់ខ្លាំងណាស់៕

កីឡាករ Lamine Yamal
កីឡាករ Lamine Yamal
កីឡាករ Lamine Yamal

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T