អ្នកណាគេទៅ? Berbatov ចុចឈ្មោះ សមាជិក Man UTD បច្ចុប្បន្ន ២រូបនេះ ដែលខ្លួនពេញចិត្តនឹងលេងជាមួយ

//s9.kh1.co/68/68eac1711cc6152c3a56c3a3bab2cde97735772b.jpg
កីទ្បា

 ២៣-តុលា-២០២៤ ៩ព្រឹក · ៧ ម៉ោងមុន

Berbatov ចុចឈ្មោះ សមាជិក Man UTD បច្ចុប្បន្ន ២រូបនេះ ដែលខ្លួនពេញចិត្តនឹងលេងជាមួយ

អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Dimitar Berbatov បានចុចឈ្មោះ Bruno Fernandes និង Kobbie Mainoo ជា កីឡាករក្នុងក្រុមបិសាចក្រហមបច្ចុប្បន្នដែលគាត់ចង់លេងជាមួយនៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/74/743e9eb759cd9c765bdbdb11cf8e17c046ab6a6b.png

ជាការពិតណាស់ បើយើងបកក្រោយបន្តិច គឺ Berbatov ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល បានចំណាយពេល ៤ឆ្នាំ នៅកីឡដ្ឋាន Old Trafford ពីចន្លោះឆ្នាំ ២០០៨-២០១២ ក្នុងនោះរូបគាត់បានបង្ហាញខ្លួនសរុប ១៤៩ប្រកួត រកបាន ៥៦គ្រាប់ Assists ២៦ដង និង ជួយក្រុមឈ្នះពានរង្វាន់ Premier League ២ដង League Cup ម្តង Club World Cup ម្តង, Community Shield ២ដង និង រងជើងឯក Champions League ២ដង។

https://s9.kh1.co/__image/w=650,h=488,q=100/06/06c6917d87abd33ff5a50f66a392f1c7c4945ad2.png

យ៉ាងណាមិញ នៅពេលដែលគេសួរថា តើកីឡាករ Man UTD បច្ចុប្បន្នរូបណា ដែលគាត់ចង់លេងជាមួយ ភ្លាមៗ Berbatov បាននិយាយថា៖

ទីមួយ អ្នកអាចឆ្លើយដោយងាយ គឺ Bruno ព្រោះគាត់តែងតែបញ្ជូនបាល់ល្អៗដល់មិត្តរួមក្រុម។ ទីពីរ គឺ Mainoo ត្រង់ ទំនុកចិត្តរបស់គាត់ក្នុងការបញ្ជូនបាល់ឲ្យយើង គាត់ទើបតែមានវ័យ ១៩ឆ្នាំទេ ប៉ុន្តែ ភាពជឿជាក់របស់គាត់ដូចកីឡាករដែលមានវ័យ ៣០ឆ្នាំចឹង៕

លោក Dimitar Berbatov
https://s9.kh1.co/__image/w=640,h=426,q=100/e4/e4e9316dc05ef1ba36b7fb7f0e547288843680eb.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T