ម្នាយអើយ! Vinicius យប់មិញអូសតាំងពីក្រោមដល់លើស៊ុតមួយគ្រាប់អ៊េមហួស ជួយឱ្យ R.Madrid វាយបកយកឈ្នះ Dortmund ៥-២(មានវីដេអូ)

//s9.kh1.co/0f/0f78ee12c75268355d156e079322276b26de999f.jpg
កីទ្បា

 ២៣-តុលា-២០២៤ ៩ព្រឹក · ៨ ម៉ោងមុន

Vinicius យប់មិញអូសតាំងពីក្រោមដល់លើស៊ុតមួយគ្រាប់អ៊េមហួស ជួយឱ្យ R.Madrid វាយបកយកឈ្នះ Dortmund ៥-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុមអធិរាជស Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅក្នុងការប្រកួតពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Dortmund ក្នុងលទ្ធផល ៥ ទល់នឹង ២។

ក្នុងនោះខាងក្រុម Dortmund ជាអ្នករកគ្រាប់បាល់នាំមុខមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Donyell Malen នៅនាទីទី ៣០ និង Jamie Bynoe-Gittens នៅនាទីទី ៣៤។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

លុះឈានចូលវគ្គទី ២ R.Madrid ក៏អាចរកបានគ្រាប់បាល់វាយបកបាន ៥ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Antonio Rudiger នៅនាទីទី ៦០, Vinicius Jr. រកបាន ៣ គ្រាប់ (hat-trick) នៅនាទីទី ៦២, ៨៦ និង ៩០+៣ និងមួយគ្រាប់ទៀតរកបានដោយ Lucas Vazquez នៅនាទីទី ៨៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ Real Madrid ហក់ឡើងមកឈរលេខរៀងទី ៩ នៃតារាងចំណាត់ថ្នាក់របស់ UCL ក្រោយឆ្លងកាត់ ៣ ប្រកួត ពួកគេឈ្នះ ២ និងចាញ់ ១ មាន ៦ ពិន្ទុ ចំណេក Dortmund វិញ កំពុងឈរនៅលេខរៀងទី ៥ ក្រោយឆ្លងកាត់ ៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ២ និងចាញ់ ១ មាន ៦ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T