កូរ៉េខាងត្បូង៖ ទោះបីមានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងអតីតមិត្តប្រុសកាលពីដើមឆ្នាំ២០២៤ក្ដី ក៏ប្រជាប្រិយភាពតារាសម្ដែងស្រី Han So Hee នៅតែទទួលបានការគាំទ្រខ្លាំង ព្រោះក្រៅពីសមត្ថភាពនៃការសម្ដែងរបស់នាងហើយ So Hee ក៏មានផ្ទៃមុខនិងដងខ្លួនដ៏ស្រស់ស្អាត ជាមួយនឹងស្បែកសចាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ So Hee បានចេញមកធ្វើឲ្យអ្នកគាំទ្រមានការរំភើប នៅពេលនាងបានបង្ហោះរូបភាពខ្លួនឯងប្រារព្ធខួបកំណើតនៅក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតដូចព្រះនាងគឺ រ៉ូបខ្លីពណ៌សដៃតូច។ នៅក្នុងរូបភាពនេះ គេឃើញថា So Hee បានកាត់សក់ខ្លី ដោយបានពាក់កម្រងផ្កា ជាមួយនឹងស្រោមដៃពណ៌ផ្កាឈូកដោយនាងបានកាន់ប៉េងប៉ោងសៗថ្លាៗជាច្រើន ជាមួយនឹងគ្រឿងអលង្ការបែបកូនក្មេងពណ៌ផ្កាឈូក មើលទៅធ្វើឲ្យនាងដូចជាព្រះនាងដ៏ស្រស់ស្អាតនិងលេចធ្លោម្នាក់។
គួរបញ្ជាក់ផងដែរថា នៅក្នុងរូបភាពនេះ Han So Hee ពុំបានបង្ហាញអាយុរបស់នាងនោះឡើយខណៈមានបញ្ហាចម្រូងចម្រាសថានាងបានកុហកអាយុខ្លួនឯង។ So Hee ក៏បានចេញមកបញ្ជាក់ដែរថានាងកើតឆ្នាំ១៩៩៣ ប៉ុន្តែត្រូវបង្ខំចិត្តប្ដូរមក ១៩៩៤ ដោយសារនាងចង់ចូលរៀន៕
ប្រភព៖ allkpop