ក្តៅស្លឹកត្រចៀកហើយ! លោក Amorim បានព្រលះក្រុមខ្លួនឯងធ្ងន់ៗបែបនេះ ក្រោយ Man UTD ចាញ់ Brighton យប់មិញ

//s9.kh1.co/f6/f6dfe9cc94c38fa842993cc7e4b299152c1b2667.jpg
កីទ្បា

 ២០-មករា-២០២៥ ១០ព្រឹក · ១៦ ថ្ងៃមុន

លោក Amorim បានព្រលះក្រុមខ្លួនឯងធ្ងន់ៗបែបនេះ ក្រោយ Man UTD ចាញ់ Brighton យប់មិញ

បរទេស៖​ អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Ruben Amorim ហាក់មានការខឹងសម្បារនឹងក្រុមរបស់ខ្លួនឯងជាខ្លាំង បន្ទាប់ពីលោកដឹកនាំពួកគេចាញ់ក្រុម Brighton នៅទឹកដីខ្លួនឯងកាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២២ នៃក្របខណ្ឌ Premier League កាលពីថ្ងៃទី ១៩ ខែ មករា យប់មិញនេះ ក្រុម Man UTD បានទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល ៣-១ ខណៈលទ្ធផលនេះ ក៏ជាកំណត់ត្រាមិនល្អមួយផងដែរ សម្រាប់អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំ ដោយ ៥ ប្រកួតចុងក្រោយសម្រាប់ការប្រកួតក្នុងលីគនៅទឹកដី Old Trafford លោកបានចាញ់ ៤ ប្រកួតទៅហើយ ហើយចាប់តាំងពីពេលលោកចូលជំនួសតំណែងលោក Erik ten Hag លោកទើបតែក្រសោបបាន ១១ ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ១១ ប្រកួត។

ក្រោយបញ្ចប់ការប្រកួតភ្លាម លោក Amorim បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ពួកយើងកំពុងទទួលបានគ្រូបង្វឹកថ្មីម្នាក់ ដែលកំពុងបរាជ័យច្រើនជាងគ្រូបង្វឹកមុន។ ខ្ញុំបានយល់ដឹងកាន់តែច្បាស់អំពីរឿងនេះ។ ពួកយើងគឺជាក្រុមដ៏អន់បំផុត ប្រហែលជានៅក្នុងប្រវត្តិសាស្ត្ររបស់ Manchester United។ ខ្ញុំដឹងថា ប្រព័ន្ធផ្សព្វផ្សាយចង់បានបែបនេះ ដើម្បីដាក់ចំណងជើងនៅទំព័រមុខរបស់ពួកគេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងនិយាយ គឺពួកយើងត្រូវតែទទួលស្គាល់លើរឿងនេះ ដើម្បីអាចផ្លាស់ប្តូរវា។ សូមអ្នកយករឿងនេះ ទៅដាក់នៅទំព័រមុខចុះ៕

លោក Ruben Amorim 
លោក Ruben Amorim 
លោក Ruben Amorim 

ប្រភព BBC

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T