ឃើញលោក Pep អតសូវប្រើ ឥឡូវក្លិបធំលំដាប់ UCL ២ នេះកំពុងឆ្មក់ឱកាសចង់បានតារា ១០០ លាន Grealish ពី Man City

//s9.kh1.co/59/599cc967dedf5196233f892e9ca405689d00b8d6.jpg
កីទ្បា

 ២១-មករា-២០២៥ ៤ល្ងាច · ១៥ ថ្ងៃមុន

ឃើញលោក Pep អតសូវប្រើ ឥឡូវក្លិបធំលំដាប់ UCL ២ នេះកំពុងឆ្មក់ឱកាសចង់បានតារា ១០០ លាន Grealish ពី Man City

បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ Manchester City កីឡាករ Jack Grealish ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងគោលដៅផ្ទេររបស់ក្លិបធំៗពីរ ដែលសុទ្ធតែជាក្លិបគីឡូ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jack Grealish
កីឡាករ Jack Grealish

ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៩ ឆ្នាំរូបនេះ ត្រូវបាន Man City ទិញយកពីក្រុម Aston Villa កាលពីរដូវក្តៅឆ្នាំ ២០២១ ក្នុងតម្លៃបំបែកកុងត្រាចំនួន ១០០ លានផោន ឬប្រមាណជា (១២២ លានដុល្លារអាមេរិក) ប៉ុន្តែមួយរយៈចុងក្រោយនេះ រូបគេហាក់បង្ហាញទម្រង់លេងពុំសូវបានល្អទាល់តែ ដោយជារឿយៗរូបគេតែងតែស្ថិតនៅកៅអីបម្រុង ខណៈតាំងពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន រូបគេមិនទាន់រកបានគ្រាប់បាល់ជូនក្រុមមេឃខៀវសូម្បីមួយគ្រាប់។

ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Inter Milan និង Borussia Dortmund កំពុងតែតាមដានយ៉ាងជិតស្និទ្ធលើស្ថាភាពរបស់ Grealish ហើយទន្ទឹមនឹងនេះ ពួកគេក៏កំពុងតែសម្លឹងរកឱកាស ដើម្បីចរចាផ្ទេរយកខ្សែប្រយុទ្ធស្លាបរូបនេះផងដែរ៕

កីឡាករ Jack Grealish
កីឡាករ Jack Grealish

ប្រភព GIVEMESPORT

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T