លេងបាត់! ល្បីព្រមព្រៀងចុះឡើង ឥឡូវគោលដៅផ្ទេរដ៏ធំរបស់ R.Madrid រូបនេះ បានសម្រេចបន្តកុងត្រាថ្មីជាមួយក្លិបបច្ចុប្បន្នបាត់

//s9.kh1.co/2a/2a0d5b679aa69aa3b88fed998dd010c28806eca1.jpg
កីទ្បា

 ២១-មករា-២០២៥ ៨ល្ងាច · ១៥ ថ្ងៃមុន

ល្បីព្រមព្រៀងចុះឡើង ឥឡូវគោលដៅផ្ទេរដ៏ធំរបស់ R.Madrid រូបនេះ បានសម្រេចបន្តកុងត្រាថ្មីជាមួយក្លិបបច្ចុប្បន្នបាត់

បរទេស៖ ខ្សែការពារស្លាបឆ្វេង Alphonso Davies ត្រូវបានគេរាយការណ៍ថា រូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លិប Bayern Munich បន្តទៀត ស្របពេលដែលរូបគេកំពុងមានពាក្យចចាមអារ៉ាមខ្លាំង ថានឹងអាចផ្លាស់មក Real Madrid នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alphonso Davies
Alphonso Davies

ជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ ខ្សែការពារសញ្ជាតិ កាណាដា វ័យ ២៤ ឆ្នាំត្រូវបានគេលើកមកនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាពិសេសមានសេចក្តីរាយការណ៍ថា រូបគេបានយល់ព្រមមកចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ ដោយគ្មានតម្លៃខ្លួន នៅពេលរូបគេផុតកិច្ចសន្យាជាមួយ Bayern Munich ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះអ្វីៗហាក់ផ្ទុយស្រឡះមកវិញ បន្ទាប់ពីអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានចុះផ្សាយថា Bayern Munich បានជូនដំណឹងទៅ Real Madrid ថា Davies នឹងចុះកុងត្រាបន្តកុងត្រាថ្មីជាមួយពួកគេបន្តទៀត។

ប្រភពដដែលបានបន្ថែមថា Davies នឹងដាក់ប៊ិចបន្តកុងត្រាថ្មីជាមួយ Bayern Munich រយៈពេល ៥ រដូវកាលបន្តទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០៕

Alphonso Davies
Alphonso Davies

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T