ប្រេសុីល៖ ខ្សែប្រយុទ្ធក្លិប Al-Hilal កីឡាករ Neymar ត្រូវបានគេរាយការណ៍ថា បានយល់ព្រមវិលត្រឡប់ទៅកាន់ក្លិប Santos នៃទឹកដីកំណើតប្រេសុីលរបស់រូបគេវិញហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា កិច្ចព្រមព្រៀងផ្ទាល់មាត់រវាងក្លិបទាំងពីរបានធ្វើឡើងហើយ នៅឡើយតែជំហានផ្លូវការដែលត្រូវអនុវត្តនាសប្តាហ៍ក្រោយ ពោល រង់ចាំតែការចរចារលើកិច្ចសន្យាខ្ចីជើង ខណៈ Neymar បានយល់ព្រមរួចជាស្រេចក្នុងការវិលត្រឡប់មកកាន់ Santos វិញ។
គួរបញ្ជាក់ផងដែរថា ក្លិប Santos នេះហើយ ជា ក្លិបដែល Neymar បានចូលរួមហ្វឹកហាត់តាំងតែពីឈុតថ្នាលពីចន្លោះឆ្នាំ ២០០៣-២០០៩ និង តម្លើងមកកាន់ក្រុមធំនៅក្នុងឆ្នាំ ២០០៩ រហូតសាងកិត្តិនាមត្រូវបានក្លិប Barcelona នាំយកមករួមក្រុម និង ជាបន្តបន្ទាប់ជាមួយ Paris Saint Germain និង ចុងក្រោយនេះ គឺ Al-Hilal៕
ប្រភព៖ Fabrizio Romano