បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ នេះ ក្រុម Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Al Fateh នៅក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Al Fateh ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះគ្រាប់ដំបូងរបស់ Al-Nassr គឺកើតឡើង តាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង ដោយកីឡាករ Marwane Saadane របស់ Al Fateh នៅនាទីទី ៤១ ចំណែកគ្រាប់ទី ២ រកបានដោយកីឡាករ Mohamed Simakan នៅនាទីទី ៥៧ និងគ្រាប់ចុងក្រោយរកបានដោយ Cristiano Ronaldo នៅនាទីទី ៨៧។ ដោយឡែក ១ គ្រាប់របស់ Al Fateh វិញ គឺរកបានដោយកីឡាករ Mourad Batna នៅនាទីទី ៧២។
គួរបញ្ជាក់ថា Al-Nassr បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Saudi Pro League ក្រោយឆ្លងកាត់ ១៧ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ៥ និងចាញ់ ២ មាន ៣៥ ពិន្ទុ រីឯក្រុម Al Fateh វិញកំពុងឈរនៅបាតតារាងលេខរៀងទី ១៨ ក្រោយឆ្លងកាត់ ១៧ ប្រកួតដូចគ្នា ពួកគេឈ្នះ ២ ស្មើ ៣ និងចាញ់ ១២ មាន ៩ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖