កម្ពុជា៖ នាល្ងាចថ្ងៃទី ២៦ ខែ មករា ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន នៅក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌ Cambodian Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះស្វាយរៀងពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ ស្វាយរៀង គឺរកបានដោយកីឡាករ ៣ រូបផ្សេងគ្នា ដោយញាន សុស៊ីដាន រកបានគ្រាប់ដំបូនៅនាទីទី ៥ បន្ទាប់មក Silva Gabrieleiro រកបាននៅនាទីទី ៧១ និង Pablo Augusto រកបានគ្រាប់ចុងក្រោយនៅនាទីទី ៩០+២ ដែលជាគ្រាប់បាល់ស៊ុតពិន័យ ១១ ម៉ែត្រ។ ចំណែក ១ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយកីឡាករ Jelle Goselink នៅនាទីទី ៣៦។
គួរបញ្ជាក់ថា ការបរាជ័យកាលពីល្ងាចមិញ គឺជាការបរាជ័យលើកដំបូងហើយសម្រាប់ ភ្នំពេញក្រោន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តឈរនៅលើកំពូលតារាងនៃលីគកំពូលកម្ពុជាដដែល ក្រោយឆ្លងកាត់ ១៧ ប្រកួតមាន ៤៤ ពិន្ទុក្នុងដៃ មានពិន្ទុលើសក្រុមលេខ ២ ស្វាយរៀង ចំនួន ១ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖