អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Al-Nassr កីឡាករ Cristiano Ronaldo បានសារភាពត្រង់ៗ ថា រូបគេនឹងមិនវិលត្រឡប់មកលេងឲ្យ Sporting Lisbon វិញឡើយ មុនបញ្ចប់អាជីពពីបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=366,q=100/03/0369900c936091f27699f1e7eaaec163e5e571ff.jpeg](https://s9.kh1.co/__image/w=650,h=366,q=100/03/0369900c936091f27699f1e7eaaec163e5e571ff.jpeg)
ជាការពិតណាស់ បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងជាថ្នាលយុវជនរបស់ Sporting ពីចន្លោះឆ្នាំ ១៩៩៧-២០០២ មុនតម្លើងមកកាន់ក្រុមធំនៅក្នុងឆ្នាំ ២០០២ ចាប់ផ្តើមលេចធ្លោក៏ត្រូវបាន Manchester United ចុះហត្ថលេខានៅក្នុងឆ្នាំ ២០០៣ ជា ទីកន្លែងដែលគេបានកសាងភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្ន។
ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖
ខ្ញុំចូលចិត្តទស្សនាការលេងរបស់ Sporting នោះជាក្រុមរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនដែលបានគិតក្នុងការវិលត្រឡប់មកវិញឡើយ។ អាជីពរបស់ខ្ញុំបានចាប់ផ្តើមនៅប្រទេសព័រទុយហ្គាល់ ប៉ុន្តែ មិនមែនដោយសារ ខ្ញុំមិនចូលចិត្តបាល់ទាត់នៅទីនោះទេ ខ្ញុំគ្រាន់តែគិតថា ពេលវេលា នៅទីនោះ មានកំណត់របស់វា៕
![https://s9.kh1.co/__image/w=615,h=481,q=100/3b/3bb9afab2d65903d514be4a24015923ebd526623.webp](https://s9.kh1.co/__image/w=615,h=481,q=100/3b/3bb9afab2d65903d514be4a24015923ebd526623.webp)
ប្រភព៖ Fabrizio Romano