ព័រទុយហ្គាល់៖ ខ្សែការពារ Pepe បានចែករំលែកនូវអនុស្សាវរីយ៍មួយជាមួយ Cristiano Ronaldo ដែលខ្លួនគ្មានថ្ងៃអាចបំភ្លេចបាន ពោល អ្នកទាំងពីរពិតជាមិត្តភក្តិល្អនឹងគ្នាមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=341,q=100/fd/fd18e6e32794495ee2323ea07c601f5b1519a1ae.jpeg](https://s9.kh1.co/__image/w=650,h=341,q=100/fd/fd18e6e32794495ee2323ea07c601f5b1519a1ae.jpeg)
ជាការពិតណាស់ Pepe និង Ronaldo ធ្លាប់បានលេងជាមួយគ្នាទាំងនៅក្នុងក្លិប និង ក្រុមជម្រើសជាតិ ពោល ធ្លាប់លេងជាមួយគ្នាសរុប ៣៤៨ប្រកួត និង ធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើនជាមួយគ្នាផងដែរ។
ទាក់ទងនឹងរឿងខាងលើ Pepe បាននិយាយថា៖
ខ្ញុំមានពេលវេលាមួយដែលមិនអាចបំភ្លេចបានជាមួយ Ronaldo នោះ គឺ ក្នុងការប្រកួតជាមួយ Valencia ខ្ញុំបានរងរបួសក្បាល។ នៅពេលខ្ញុំដឹងខ្លួន ខ្ញុំបានឃើញ Ronaldo នៅជាមួយខ្ញុំនៅឯមន្ទីរពេទ្យពេញមួយយប់ ជួយក្រុមគ្រួសារខ្ញុំ»៕
![https://s9.kh1.co/__image/w=650,h=488,q=100/fd/fd8eecbec4966dc7e337d47f7d1b5abb56bb137b.jpeg](https://s9.kh1.co/__image/w=650,h=488,q=100/fd/fd8eecbec4966dc7e337d47f7d1b5abb56bb137b.jpeg)
ប្រភព៖ Sportskeeda