នៅតែល្អ! Neymar ព្រឹកមិញក្រឡុកពេញតារាង ក្នុងការបង្ហាញខ្លួនថ្ងៃដំបូងឱ្យ Santos (មានវីដេអូ)

//s9.kh1.co/e5/e5c9d9d39c28dfdddc92e800cb70a5f28881eefe.jpg
កីទ្បា

 ០៦-កុម្ភៈ-២០២៥ ១០ព្រឹក · ១៧ ម៉ោងមុន

នៅតែល្អ! Neymar ព្រឹកមិញក្រឡុកពេញតារាង ក្នុងការបង្ហាញខ្លួនថ្ងៃដំបូងឱ្យ Santos

បរទេស៖ នាព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ នេះ ក្រុម Santos បានបើកទ្វាកីឡដ្ឋាន Estadio Urbano Caldeira របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Botafogo នៅក្នុងការប្រកួតពានរង្វាន់ Paulista A1 របស់ ប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar 
Neymar 

ជាការពិតណាស់ Neymar ដែលទើបផ្លាស់ចេញពី Al-Hilal មកកាន់ Santos ដែលជាក្លិបដំបូងរបស់ខ្លួន ក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតព្រឹកមិញនេះដែរ ដោយរូបគេលេងបាន ៤៥ នាទីពេញបូកម៉ោងបន្ថែមនៅវគ្គទី ២ ហើយដ្បិតនៅក្នុងការប្រកួតនេះរូបគេមិនបាន assist ឬស៊ុតបញ្ចូលទីក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ នៅតែបង្ហាញចង្វាក់ញាក់បាល់ និងស្ទាយ៍លេងផ្សេងៗនៅតែរស់រវើកដដែល។

គួរបញ្ជាក់ថា ក្រុម Santos បានបញ្ចប់ការប្រកួត ៩០ នាទីពេញ ដោយស្មើគ្នា ១-១ ទល់នឹងក្រុម Botafogo ដោយមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ Tiquinho Soares នៅនាទីទី ៣៨ (P) ចំណែក ១ គ្រាប់របស់ក្រុមភ្ញៀវ Botafogo វិញ គឺរកបានដោយកីឡាករ Alexandre de Jesus នៅនាទីទី ៦៧។

Neymar 
Neymar 

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T