ឃើញ Man UTD ដុនដាបពេក ជើងចាស់ Nicky Butt ថាបើជំនាន់គ្រូតា Alex Ferguson វិញដឹងតែជះ ៨០ លានទិញតារាឆ្នើមរូបនេះមកពង្រឹងក្រុមហើយ

//s9.kh1.co/76/769f84dc27fc85c08f0eb1ee5fba23584feecf69.jpg
កីទ្បា

 ០៦-កុម្ភៈ-២០២៥ ៥ល្ងាច · ៨ ម៉ោងមុន

ឃើញ Man UTD ដុនដាបពេក ជើងចាស់ Nicky Butt ថាបើជំនាន់គ្រូតា Alex Ferguson វិញដឹងតែជះ ៨០ លានទិញតារាឆ្នើមរូបនេះមកពង្រឹងក្រុមហើយ

បរទេស៖ អតីតខ្សែបម្រើការពារជើងចាស់របស់ Manchester United និងក្រុមជម្រើសជាតិ អង់គ្លេស លោក Nicky Butt បានមានប្រសាសន៍ថា ប្រសិនបើបច្ចុប្បន្នជាជំនាន់ដឹកនាំរបស់អតីតគ្រូបង្វឹកឆ្នើមលោក Sir Alex Ferguson វិញ លោកដឹងតែចាយលុយធំ ដើម្បីទិញយកខ្សែបម្រើប្រយុទ្ធរបស់ Crystal Palace កីឡាករ Eberechi Eze មកពង្រឹងក្រុមហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Nicky Butt និងលោក Sir Alex Ferguson
លោក Nicky Butt និងលោក Sir Alex Ferguson

ជាការពិតណាស់ នាប៉ុន្មានរដូវកាលចុងក្រោយ ក្រុមបិសាចក្រហមហាក់ដុនដាបខ្លាំងមែនទែន ដោយកាលពីរដូវកាលមុនពួកគេបានបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ៨ ក្នុងតារាងចំណាត់ថ្នាក់ Premier League ខណៈរដូវកាលនេះវិញ កំពុងតែឈរនៅលេខរៀងទី ១៣ ដោយឆ្លងកាត់ ២៤ ប្រកួត ពួកគេទើបតែមាន ២៩ ពិន្ទុប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីពួកគេបានបណ្តេញលោក Erik ten Hag ចេញពីតំណែង ហើយបានយកលោក Ruben Amorim មកជំនួសតំណែង ក៏ពួកគេនៅតែមិនទាន់ទទួលបានល្អគួរជាទីគាប់ប្រសើរដែរ ប៉ុន្តែលោក Nicky Butt ជឿជាក់ថា ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០ សម័យ គួរតែនាំចូលកីឡាករថ្មី ដូចជា Eberechi Eze ព្រោះគេនឹងអាចរួមចំណែកជួយឱ្យក្រុមទទួលបានភាពល្អប្រសើរមកវិញ។

កីឡាករ Eberechi Eze
កីឡាករ Eberechi Eze

ដកស្រង់ពាក្យសម្តីដើម លោក Nicky Butt បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ក្នុងនាមខ្ញុំជាអ្នកស្រលាញ់ Manchester United ម្នាក់ ខ្ញុំយល់ថាពួកគេមិនមានសិទ្ធទទួលបានពីព្រះក្នុងការឈ្នះពានរង្វាន់ឡើយ។ វាជាគម្រោងដ៏ធំមួយ។ ពួកគេបច្ចុប្បន្នមិនទាន់ទទួលបានកីឡាករ ១០ នាក់ពេញលេញនៅក្នុងរដូវក្តៅនេះ និងការប្រកួតប្រជែងនៅរដូវកាលក្រោយទេ...។ ដូច្នេះគ្រប់យ៉ាងគឺត្រូវការគម្រោង និងផែនការច្បាស់លាស់ ហើយវាក៏ត្រូវការពេលវេលាដែរ។ ពួក​គេ​ត្រូវ​តែចំណាយ​ប្រាក់ ទោះ​ជា​ត្រូវ​ចំណាយ​លុយទិញកីឡាករ​កំពូលៗ ​៤ ឬ​៥​នាក់ក៏ដោយ។

លោក Sir Alex Ferguson

លោក Nicky Butt បានបន្ថែមទៀតថា៖

ក្មេងប្រុសនៅ Crystal Palace គេមានឈ្មោះថា Eze ប្រសិនបើប្រហែលកាលពីជាង ១០ ឆ្នាំមុនវិញ (ជំនាន់លោក Alex Ferguson) Man United នឹងដាក់សំណើដេញថ្លៃពី ៧០ លានផោនទៅ ៨០ លានផោន ដើម្បីទិញយកក្មេងប្រុសនោះបាត់ហើយ។ ពួកគេ​មិន​អាច​ធ្វើ​វា​បាន​ឥឡូវ​នេះ​ទេ ព្រោះ​ពួកគេ​មិន​មាន​អំណាច ហើយ​នោះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​។

លោក Sir Alex Ferguson
លោក Nicky Butt 
លោក Nicky Butt 

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T