កម្សាន្ត៖ នៅលើគណបណ្តាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងរូបភាពចែកចាយមួយសន្លឹក បានបង្ហាញរូបរាងដ៏ឡូយ ដែលបានផ្តិតរូបភាព ក្នុងស៊ុមតែមួយទៅនឹងតារាស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា និង យូហៃ ជាមួយសម្រស់ស្រស់ស្អាត និងស្រស់សង្ហារបស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញរូបសន្លឹកមួយនេះ បានធ្វើឲ្យ ហ្វេន ៗ របស់អ្នកទាំងពីរ រំភើបមិនស្ទើរ ជាពិសេសនោះ ឈ្លក់វង្វេងនៃសម្រស់ របស់ពួកគេដោយមិននឹកស្មានថា ពួកគេបានថតរូបជុំគ្នាបែបនេះ ជាមួយនឹងសារបែបមន្ទិលសង្ស័យ ធ្វើឲ្យហ្វេនៗស្រពិចស្រពិល ទៅនឹងការបង្ហោះមួយនេះ។
យ៉ាងណាមិញ នេះប្រហែលជាមានអ្វីថ្មីៗ សម្រាប់តារាចម្រៀងវ័យក្មេងទាំង ២រូប ក្នុងការបង្ហាញនូវសមិទ្ធផល ទៅនឹងស្នាដៃថ្មី ក្នុងវិស័យតន្ត្រីហើយមើលទៅ ខណៈពួកគេស្ថិតនៅក្នុងទ្រនំតែមួយដូច្នេះដែរ៕
![រូបភាព](https://s9.kh1.co/__image/w=650,h=650,q=100/71/7140211900b1b15f5ceaaad23e5efb8f910bf834.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=867,q=100/70/709cd5a8ab2d36de0fa1922e195cf3b7f665a9b4.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=867,q=100/19/19a7e2b8a76f98fa2b4af9216c8974e90c82f3da.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=867,q=100/45/455207efd516891ae4ddc78f3d295759c307e2e4.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=777,q=100/e1/e18561c355bcb6c6a61f7f6f589f2d48c0abbe1e.jpg)