ចង់ញ៉ាំអាហារជប៉ុនប្រណិតៗបែបអភិជន កុំភ្លេច ភោជនីយដ្ឋាន Fuji បើកសម្ពោធសាខាថ្មីហើយនៅភ្នំពេញ!

//s9.kh1.co/45/457020b6864ebf892bd8db6d69131d43b635f7d4.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២៥ ៤ល្ងាច · ៥ ម៉ោងមុន

ភោជនីយដ្ឋានជប៉ុន Fuji បើកសម្ពោធសាខាថ្មីនៅភ្នំពេញ ត្រៀមផ្ដល់ជូនលោកអ្នក នូវការបរិភោគអាហារ ពោរពេញដោយភាពប្រណិត ផ្ទាល់​ខ្លួន បែបអភិជន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ ភោជនីយដ្ឋានជប៉ុន Fuji ដ៏ល្បី បានរៀបចំកម្មវិធី សន្និសីទសារព័ត៌មានស្តីពីការបើកសម្ពោធសាខាទី ២ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅឯ The Premier Palace ស្ថិតនៅអគារ Fuji ខាងមុខ Aeon mall សែនសុខ ផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

នៅក្នុងកម្មវិធី មានការ​ចូលរួមដោយ លោក KENJI TANAKA, ប្រធានក្រុមប្រឹក្សាភិបាល លោក AMNAJ TANAKA, នាយកប្រតិបត្តិលោក DAISAKU TANAKA, សមាជិកក្រុមប្រឹក្សាភិបាល, លោកស្រី Rawiwan Tanaka, នាយកប្រតិបត្តិ។ ជាកិច្ចចាប់ផ្ដើម លោក Daisaku Tanaka បានឡើងថ្លែង សុន្ទរកថាខ្លីៗ ស្វាគមន៍ភ្ញៀវកិត្តិយស។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

បន្ទាប់មក លោកស្រី Rawiwan Tanaka ដែលជា CEO បានលើកឡើងថា ៖ 

នាងខ្ញុំពិតជាមានកិត្តិយស សូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់គ្នាមកកាន់កម្មវិធីសន្និសីទសារព័ត៌មានស្តីពីការបើកសម្ពោធសាខាទី ២ របស់ Fuji ក្នុងរាជធានីភ្នំពេញ។ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយសម្រាប់ពួកយើង ក្នុងការនាំយករសជាតិអាហារជប៉ុនពិតៗ មកកាន់ ប្រទេសកម្ពុជា ដែលជាប្រទេសភូមិផងរបងជាមួយ និងជាមិត្តដ៏ល្អជាទីបំផុត។ ចាប់តាំងពីឆ្នាំ 1982 Fuji បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវអាហារជប៉ុនស្រស់ៗ គុណភាពខ្ពស់ និងតម្លៃសមរម្យ​ជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់អាហារជប៉ុន ជាពិសេសក្នុងចំណោមមនុស្សជំនាន់ថ្មី ទើប​យើង​មើល​ឃើញ​ឱកាស​ល្អ​ក្នុង​ការ​ពង្រីក​ខ្លួន​មកប្រទេស​កម្ពុជា។

លោកស្រី Rawiwan Tanaka, នាយកប្រតិបត្តិ
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោកស្រីបានបន្តទៀតថា ការពង្រីកអាជីវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ តួយ៉ាងដូចជា យើងបានប្រឈមមុខនឹងឧបសគ្គជាច្រើន ពិសេស ដោយសារស្ថានភាព COVID-19 ប៉ុន្តែអ្វីដែលអនុញ្ញាតឱ្យ Fuji ឈានមកដល់ទីនេះ គឺដោយសារតែ Fuji មានដៃគូអាជីវកម្មរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អពីគ្រប់ភាគី ដូច្នេះហើយលោកស្រី ពិតជាថ្លែងអំណរគុណ ចំពោះដៃគូគ្រប់ភាគីដែលបានជឿជាក់ និងគាំទ្រ Fuji រហូតមក។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ទាក់ទងជាមួយនឹង សាខាថ្មីនៅទីក្រុងភ្នំពេញនេះដែរ លោកស្រី Rawiwan Tanaka បានចែករំលែកថា Fuji ក្នុងប្រទេសកម្ពុជានេះ បានផ្សារភ្ជាប់មកជាមួយគំនិត "Premium-Urban" រចនាឡើងដើម្បីបំពេញតម្រូវការ ទាំងការជួបជុំជាលក្ខណៈគ្រួសារ និងការប្រជុំធុរកិច្ច។ ជាក់ស្ដែង ភោជនីយដ្ឋាន Fuji មានបន្ទប់បរិភោគអាហារបែបឯកជនភាព សម្រាប់ការទទួលទាន លើសពីនេះទៅទៀត ក៏មានទីតាំងស្ថិតនៅ កណ្តាលទីក្រុង តំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលផ្សារទំនើបធំៗ ពិសេសទៀតនោះ គឺមានចំណតរថយន្តធំទូលាយរហូតដល់ ២៥០ ចំណត ធ្វើឱ្យនេះជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំនានា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ភោជនីយដ្ឋានជប៉ុន Fuji បានបង្ហើបពីទស្សនៈវិស័យរបស់ខ្លួន ក្នុងការនាំមកជូននូវអាហារដែលមានគុណភាព គ្រឿងផ្សំនាំចូលមកពីទូទាំងពិភពលោក ដោយមានការពិនិត្យគុណភាពត្រឹមត្រូវ ដើម្បីប្រាកដថា អតិថិជនទទួលបានមុខម្ហូបដែលចម្អិនដោយសាច់ និងបន្លែស្រស់ៗ មានគុណភាពល្អ។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

Fuji Cambodia បានត្រៀមខ្លួន នឹងផ្ដល់ជូនអតិថិជន នូវបទពិសោធន៍អាហារជប៉ុនពិសេស ២ប្រភេទរួមមាន ៖ មុខម្ហូបទី១ គឺ Teppanyaki គឺជាមុខម្ហូបបែបជប៉ុនម្យ៉ាង ដែលចម្អិនម្ហូបជូននៅលើខ្ទះដែក នៅពីមុខអតិថិជនផ្ទាល់ ហើយអតិថិជនគ្រប់រូប​អាច​ទទួល​បាន​បទពិសោធន៍ដោយក្តីរីករាយ។

មុខម្ហូបទី២ គឺ Kushiyaki គឺជាប្រភេទសាច់អាំង និងបន្លែស្រស់ៗ ដែលពាក្យ យាគី មានន័យថា ដុត អាំង ឬចៀន។ មុខម្ហូបទាំង ២ប្រភេទនេះ គឺជាមុខម្ហូបពិសេសប្រចាំហាងតែម្ដង។ ក្រៅពីនេះ ភោជនីយដ្ឋានជប៉ុន Fuji ក៏បានបន្ថែមមុខម្ហូបពិសេសៗ ដែលរួមមានមុខម្ហូបអាំង ជាច្រើនប្រភេទ និងស្រាសាកិជប៉ុនល្បីឈ្មោះ ហើយនៅមីនាខាងមុខនេះ Fuji Cambodia នឹងបើកដំណើរការ ភោជនីយដា្ឋន teppanyaki នៅជាន់ទី ២ខាងលើ។

រូបភាព
រូបភាព
រូបភាព
រូបភាព

លេខទូរសព្ទទំនាក់ទំនងសម្រាប់កក់បន្ទប់អាហារ នៅ ភោជនីយដ្ឋានជប៉ុន Fuji លោកអ្នកអាចទំនាកទំនងមកលេខ ៖ 010 430 502។ 

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T