Kim Kardashian ចេញមក និយាយ បែបនេះ ពី រឿង»»-លែ»»-ង»»-លះ»»-គ្នា​ ជាមួយ អតីតស្វាមី

//s9.kh1.co/ec/ec7e052cb1b4f412a190fd160628db0694471bf8.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

Kim Kardashian បានធ្វើឲ្យមានការចាប់អារម្មណ៍ ក្រោយពី បាននិយាយពី ការលែងលះបែបនេះ ជាមួយនឹងអតីតស្វាមី។

កម្សាន្ត៖ សេដ្ឋីនី Kim Kardashian បានធ្វើឲ្យមានការចាប់អារម្មណ៍ ក្រោយពីបាននិយាយថា ការលែងលះគឺជារឿងដ៏ឈឺចាប់មួយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian 
Kim Kardashian 

យោងតាម សារព័ត៌មាន People តារាស្រី Kim Kardashian បានចែករំលែក អំពីអាពាហ៍ពិពាហ៍របស់នាង ជាមួយ លោក Kanye West នៅក្នុងកម្មវិធីទូរទស្សន៍ The Kardashian ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ។ នៅពេលដែល Khloe Kardashian បានសារភាពថា ប្រសិនបើ អតីតស្វាមីនាង អ្នកលេងបាល់បោះ Lamar Odom មិនញៀនថ្នាំទេ អាពាហ៍ពិពាហ៍របស់ពួកគេអាចនៅតែរឹងមាំ ហើយភ្លាមៗនោះ Kim ក៏បានយល់ស្រប។

Kim Kardashian 
Kim Kardashian 

Kim បានប្រាប់ ប្អូនស្រីរបស់នាង ដោយសំដៅលើការលែងលះរបស់នាងពី Kanye West ថា «នោះជារឿងដ៏លំបាកបំផុត។ ខ្ញុំបានឆ្លងកាត់វាផងដែរ» «យើងមិនអាចទស្សន៍ទាយបានថា ពេលណានឹងមានអ្វីកើតឡើង ដែលនឹងផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់មនុស្សទាំងស្រុង ហើយពួកគេនឹងលែងជាមនុស្សដដែល។ យើងមិនអាចនាំពួកគេត្រឡប់ទៅជា អ្នកមុនបានទេ ប៉ុន្តែយើងក៏មិនអាចរស់នៅជាមួយពួកគេ ដែលជាមនុស្សបែបនោះទៀតទេ។ ខ្ញុំយល់បែបនេះ» ។

Kim Kardashian និង Kanye West
Kim Kardashian និង Kanye West

នៅក្នុងការសន្ទនាឯកជន ជាមួយទស្សនិកជន Kim បានសារភាពថា «វាជាការលំបាក នៅពេលដែលអ្នកមិនចង់ឱ្យអាពាហ៍ពិពាហ៍របស់អ្នកបញ្ចប់ ប៉ុន្តែកាលៈទេសៈបានផ្លាស់ប្តូរ។ អ្នកមិននឹកស្មានដល់ ហើយអ្នកមិនដែលចង់ឱ្យវាបញ្ចប់ដូចនេះទេ ប៉ុន្តែអ្នកមិនមានជម្រើសផ្សេងទៀតទេ» ។

គួររំឮកផងដែរថា តារាទូរទស្សន៍ Kim Kardashian និង Kanye West បានរៀបការនៅឆ្នាំ ២០១៤ ហើយបាន បែកគ្នា នៅឆ្នាំ ២០២១ និងមានកូនបួននាក់ ជាមួយគ្នា។ អាពាហ៍ពិពាហ៍ រយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ បានបែកបាក់គ្នា បន្ទាប់ពីមានព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅពេលដែល Kanye តស៊ូជាមួយនឹងជំងឺបាយប៉ូឡា(bipolar disorder) និងបានធ្វើសេចក្តីថ្លែងការណ៍អវិជ្ជមាន ជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានឃ្លាតឆ្ងាយពីគ្រួសាររបស់ខ្លួន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T