ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០២៥- កាន់តែកៀកថ្ងៃជួប Oppa TAEYANG មែនទែនហើយណាហ្វេនៗ! ពេលវេលាកំពុងរាប់ថយក្រោយជាមួយអារម្មណ៍រំភើបញាប់ញ័រ បេះដូងលោតក្ដុកក្ដាក់រង់ចាំស្វាគមន៍វត្តមានរបស់ Oppa TAEYANG សមាជិកក្រុម BigBang ដ៏ល្បីល្បាញក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG SUPER IDOL- Beyond The Best នៅកោះពេជ្រ ថ្ងៃទី29 ខែមីនា 2025 ដ៏ខ្លីខាងមុខនេះ!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើកនេះ ដឹងតែកក្រើកធរណី រញ្ជួយមេឃា អង្រួងបេះដូងហ្វេនៗជាងពេលណាទាំងអស់ ដោយសារក្រុមហ៊ុន GANZBERG លេងឈុតធំតែម្តង ហ៊ានជះលុយនាំយក Oppa TAEYANG ម្ចាស់បទ “I need a girl” ដ៏ល្បីរន្ទឺ មកជួបហ្វេនៗនៅភ្នំពេញ ដោយផ្ទាល់ ហើយពេលជិតបានជួប Oppa អ៊ីចឹងអ្ហ៎ាះ គឺថាបន់ឱ្យខែ 3 ដើរលឿនៗ 🏃♂️ ព្រោះវាជាបទពិសោធន៍ដ៏រំភើបញាប់ញ័រដែលអាចនិយាយបានថា មួយជីវិតមានតែម្ដងសម្រាប់ពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាវិស័យ K-POP។
ហើយហ្វេនៗដឹងអត់ថា វាអស្ចារ្យប៉ុនណា? គឺញាក់សាហាវពិតៗហ្ម៎ង ព្រោះសំបុត្រចូលរួមទស្សនាគ្រប់ប្រភេទ មិនថា VIP, SPECIAL, Premium និង Standard លក់ដាច់ដូចព្យុះ អស់គ្មានសល់ក្នុងពេលមិនដល់កន្លះម៉ោងផង ដែលនេះជាកំណត់ត្រាមិនធ្លាប់មានសម្រាប់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដែលរៀបចំដោយក្រុមហ៊ុន GANZBERG។
កុំឱ្យខកខានមហាព្រឹត្តិណ៍ដ៏អស្ចារ្យនេះឱ្យសោះណ៎ា! ត្រៀមជួបជាមួយ Oppa TAEYANG នៅកោះពេជ្រ ថ្ងៃទី 29 មីនា 2025 ដ៏ខ្លីខាងមុខនេះ!
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG
#GANZBERG #SuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOP