ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក៏ដូចជារំភើបយ៉ាងខ្លាំង ក្រោយបុរសម្នាក់បានសុំមិត្តស្រីរបស់ខ្លួនរៀបការ ក្រោមការរៀបចំនៅក្រោមបាតសមុទ្រ ដែលមិនធ្លាប់មានអ្នកណាធ្វើនៅស្រុកខ្មែរពីមុនមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈវីដេអូដែលគេបង្ហោះឃើញថា ការរៀបចំនៅក្រោមបាតសមុទ្រនេះពិតជាមានការលំបាកខ្លាំង ព្រោះនៅក្នុងទឹកពិតជាមិនស្រួលនោះទេ ត្រូវចំណាយពេលយូរដើម្បីធ្វើការមុជចូលទៅក្នុងទឹកដើម្បីរៀបចំ ឲ្យមើលទៅឃើញប្លែក ជាមួយនឹងការចូលរួមពីអ្នកមុជទឹកជាច្រើនផងដែរ។
យ៉ាងណាមិញ ការដែលខាងប្រុសបានធ្វើការរៀបចំបែបនេះទៅកាន់ខាងស្រី ព្រោះហេតុផលថា នាងចូលចិត្តបែបស្វីតៗ ហើយការដែលមុជទឹកនេះក៏ជាការចូលចិត្តរបស់អ្នកទាំង២ផងដែរ។ ជាមួយនឹងការខំប្រឹងSurprise គូស្នេហ៍របស់ខ្លួន ក៏ទទួលបាននូវភាពជោគជ័យ ដែលនាងបានធ្វើការយល់ព្រម បំពាក់ជញ្ជៀន ជូនបាច់ផ្កានៅក្រោមបាតសមុទ្រ យ៉ាងរ៉ូមែនតិក។
ទន្ទឹមនឹងវីដេអូនេះដែល បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើបជំនួសខាងស្រីដែលមានគូស្នេហ៍ដែលស្វីត និងធ្វើរឿងដោយនឹកស្មានមិនដល់ សុំរៀបការនៅក្រោមបាតសមុទ្របែបនេះ៕
ប្រភពវីដេអូ៖Jakkho Film - ចក្ខុហ្វៀម
សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖










