កម្ពុជា៖ ក្រោមបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន គួន ម៉ុម ដែលជាសមាជិកមួយរូបក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជា និងជាកីឡាកររបស់ក្លិបបាល់ទះវិសាខា ត្រូវបានក្លិប Jakarata Garuda ដែលជាក្លិបបាល់ទះកំពុងលេងនៅលីគឥណ្ឌូនេស៊ីបានទាក់ទងនាំយករូបគេទៅលេងនៅប្រទេសឥណ្ឌូនេស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ កីឡាករ គួន ម៉ុម មានកម្ពស់ ១,៩៧ម៉ែត្រ និងទម្ងន់ ៨៥គីឡូក្រាម និងអាចលោតបានដល់កម្ពស់ ៣,៣០ម៉ែត្រ (Spike Height)។
គួរឲ្យដឹងដែរថា ក្លិបបាល់ទះមានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា Jakarta Garuda បានធ្វើការទាក់ទងមកកាន់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្លិបបាល់ទះវិសាខាដើម្បីសុំទិញ គួន ម៉ុម ដើម្បីទៅប្រកួតរយៈពេល៣ខែ។ ខណៈម្ចាស់អាវលេខ១៥របស់វិសាខារូបនេះនឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះ៕
ប្រភព៖ CD Sports