សំណាងណាស់! Gubgib ធ្វើឲ្យតួឯកស្រីមួយចំនួនច្រណែននឹងជីវិតនាង

//s9.kh1.co/a5/a5e3cca424d4a5af4f638789908cb2be296bf000.png
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

gubgib ធ្វើឲ្យតួឯកស្រីមួយចំនួនច្រណែននឹងជីវិតនាង

ថៃ៖ តារាស្រីនាង Gubgib Sumonthip បានរៀបការនឹងតារាប្រុសលោក Bie kpn និងទទួលបានចំណងដៃកូនស្រីពីរដ៏គួរឲ្យស្រលាញ់ ឈ្មោះ Pao Pao និង Pao Pei

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ Gubgib គឺជាតារាសម្តែងថៃស្រីមានឈ្មោះល្បីគួរសម តែនាងមិនដែលទទួលបានឱកាសដើរតួជាតួឯកស្រីនោះទេ ភាគច្រើនរឿងដែលនាងសម្តែងគឺនាងដើរតួជាតួដែលមានចរឹតបែបកំប្លែងៗ ឬជាតួធម្មតាៗប៉ុណ្ណោះ។  

តែបើក្រឡេកមកមើលពីជីវិតពិតរបស់នាងវិញ ខុសឆ្ងាយពីសាច់រឿង ដែលនាងធ្លាប់សម្តែងទាំងស្រុងតែម្តង គឺអាចនិយាយបានថានាងជាតារាស្រីដែលមានក្តីសុខបំផុតនៅក្នុងជីវិតពិត ព្រោះ Gubgib មានសំណាងបានស្វាមីរូបសង្ហាជាតារាសម្តែង និងជាអ្នកចម្រៀង កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ និងប្រទេសចិន។  

ជាពិសេសក្រៅពីភាពល្បីល្បាញ និងរូបរាងសង្ហា លោក Bie kpn គឺជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នមភរិយា និងកូនៗខ្លាំងណាស់ គេតែងតែឃើញ Bie បង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងភរិយា  និងកូនៗជាទីស្រលាញ់របស់លោកគ្រប់ពេលវេលា នេះជាមូលហេតុដែលគេគ្រប់គ្នានិយាយថា Gubgib មានជីវិតល្អ ខុសប្លែកពីក្នុងសាច់រឿង ដែលនាងធ្លាប់ដើរតួសម្តែង៕  

តោះ! មកទស្សនារូបភាពគ្រួសាររបស់នាងទាំងអស់គ្នា៖

Gubgib Sumonthip និងស្វាមី Bie kpn
Gubgib Sumonthip និងស្វាមី Bie kpn
Pao Pao និង Pao Pei
Pao Pao និង Pao Pei
Gubgib Sumonthip
Gubgib Sumonthip
Bie kpn និងកូនៗ
Bie kpn និងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី ព្រមទាំងកូនៗ
Gubgib និងស្វាមី 
Gubgib និងស្វាមី 
Gubgib និងគ្រួសារ 
Gubgib និងគ្រួសារ 
Chanthy Pich
Liza (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T