Dybala អាចទៅ Premier League តែមិនមែន Man United

//s9.kh1.co/c0/c075b474b73c7480eaf43a1aaa9147e685db440f.png
កីទ្បា

 ១០-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ក្លិបនៅទីក្រុងឡុងដ៍ កំពុងពិចារណាអំពីការនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Pablo Dybala

ចចាមអារ៉ាមអំពីការបម្លាស់ទីរបស់ខ្សែបម្រើអេស្ប៉ាញ Isco មកកាន់ Emirate Stadium បានត្រឹមក្លាយជាក្ដីស្រមៃ ពីព្រោះក្រុមប្រឹក្សាភិបាលរបស់ Arsnenal យល់ថា កម្សោយសុខភាពរាងកាយរបស់គេ គឺជាកត្តាដែលធ្វើឱ្យក្លិបនេះបដិសេធសំណូមពររបស់គ្រូបង្វឹក Mikel Arteta ។ ពួកគេបានបង្វែររ៉ាដាចង់បានរបស់គេមករកកីឡាករខ្សែប្រយុទ្ធ Pablo Dybala របស់ក្លិប Juventus ជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Isco
ខ្សែបម្រើ Isco
Dybala
Dybala

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានឯកត្តជន Most Valuable Player ឬ MVP ប្រចាំលីគកំពូល Serie A ប៉ុន្តែ គេមិនបានចុះកិច្ចសន្យាថ្មីជាមួយ Juve នៅឡើយទេ ដោយសារគេមិនសូវមានទំនាក់ទំនងល្អជាមួយកំពូលខ្សែប្រយុទ្ធ Christiano Ronaldo និងពុំសូវទទួលបានទំនុកចិត្តពីគ្រូបង្វឹក Andrea Pirlo ។

ខ្សែប្រយុទ្ធ Dybala និងខ្សែប្រយុទ្ធ Christiano Ronaldo
ខ្សែប្រយុទ្ធ Dybala និងខ្សែប្រយុទ្ធ Christiano Ronaldo

ដំណឹងអំពីការចង់បាន Dybala ជំនួស Isco បានបង្ខូចផែនការរបស់ប្រធានក្លិប Real Madrid ទាំងស្រុង ពីព្រោះ លោក Perez កំពុងរិះរកវិធីបញ្ចេញកីឡាករ Isco ចេញឱ្យបានឆាប់បំផុត ខណៈដែលកិច្ចសន្យារបស់គេ គឺនៅមានសុពលភាពដល់ឆ្នាំ២០២២ឯណោះ ម្យ៉ាងគេលែងទទួលបានទំនុកចិត្តពីគ្រូបង្វឹក Zidane ទៀតហើយ៕

ប្រភពEl Futbolero

Soth Sokvirak
សុខ វិរៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T