តៃវ៉ាន់៖ នៅថ្ងៃទី ១០ ខែឧសភា iFeng បានរាយការណ៍ថាតារាសម្តែង Jerry Yan ដែលគ្រប់គ្នាស្គាល់ជា តាវមីងសឺ បានបង្ហាញខ្លួនសាធារណៈ នៅតាមផ្សារទំនើបដើម្បីផ្សព្វផ្សាយរឿងភាគថ្មី ដែលការលេចមុខរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមហាជន រាប់ពាន់នាក់សម្រុកមកកន្លែងប្រារព្ធពិធីយ៉ាងកុះកុញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅក្នុងការបង្ហាញភាពកម្រ នឹងត្រូវបានខកខានបង្ហាញខ្លួន អស់រយៈពេលជិតមួយឆ្នាំ តារាសម្តែងប្រុសរូបនេះ ត្រូវបានគេអត្ថាធិប្បាយថាជាបុរសសង្ហាមានរូបរាងក្មេងជាងវ័យដដែល បើប្រៀបធៀបនឹងអាយុពិតប្រាកដរបស់លោកដែលមានវ័យ ៤៤ ឆ្នាំ។
ក្នុងរូបភាពនោះ ត្រូវបានគេសង្កេតឃើញថា ទោះវ័យកាន់តែជ្រេ តែកម្លោះចាស់រូបនេះ នៅតែថែរក្សារូបរាងបានយ៉ាងល្អ ដោយគ្មានចាស់ជាងមុនសូម្បីតែបន្តិចសោះ ជាពិសេសនោះ បានធ្វើអ្នកគាំទ្រជានារីៗពេញចិត្តគ្រប់គ្នា ព្រោះតែលោកបានផ្លាស់ប្តូរម៉ូតរសនិយមរបស់លោក ជាមួយនឹងសក់វែង ពិតជាសាកសមទៅនឹង សម្រស់ដ៏ស្រស់សង្ហារបស់តារាសម្តែងតៃវ៉ាន់រូបនេះ ខ្លាំងតែម្តង៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖


