អាហារ៖ ផ្លែមាន ជាផ្លែឈើដែលគេតែងតែចូលចិត្ត វាមានរសជាតិផ្អែមស្រាប់ទៅហើយ ប៉ុន្ដែបើយើងយកផ្លែមានមកធ្វើជាបង្អែមមួយនេះ វានឹងក្លាយទៅជាបង្អែមមួយដែលមានទាំងរសជាតិនិងក្លិនគួរឲ្យចង់ទទួលទាន។ ដូចនេះ អ្នកអាចរៀនធ្វើ បង្អែមផ្លែមាន តាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ផ្លែមាន ១គីឡូក្រាម
២. ស្ករ ដាក់ទៅតាមចំណូលចិត្ត
៣. ស្លឹកតយ ៣សន្លឹក
របៀបធ្វើ៖
១. មុនដំបូងយកផ្លែមានមកបកសំបកចេញ ហើយលាងទឹកឲ្យស្អាត។
២. ដាក់ដាំទឹកប្រហែលកន្លះឆ្នាំង ទុកវាឲ្យពុះ បន្ទាប់មកដាក់ស្លឹកតយចូល ហើយដាក់ស្ករស កូរវាឲ្យរលាយសិនចាំដាក់ផ្លែមានទាំងអស់ចូល។
៣. បន្ទាប់មកទុកឲ្យវាពុះម្ដងទៀត រួចបិទភ្លើង ហើយរងចាំឲ្យវាត្រជាក់ ឬ យកទៅដាក់ក្នុងទូទឹកកកសិនក៏បាន។ ពេលដួស បង្អែមផ្លែមាន ពិសាររសជាតិសាច់មៀនដូចសាច់មានកំប៉ុងអញ្ចឹងដែរ ៕
ប្រភពពី៖ Vorleak Sokha